ទឹកចិត្តឪពុក! ទោះបីជាធ្លាក់ខ្លួនឈឺ តែ នាយ ក្ដឹប នៅតែខំស្វែងរកយុត្តិធម៌កូនប្រុស ដែលស្លាប់

//s5.kh1.co/51/51952463257758acef1e48848fd4bb4279dd84c9.jpg
តារា & កម្សាន្ដ

 ០៧-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខណៈពេលនេះ តារាកំប្លែង នាយ ក្ដឹប មានជំងឺជាប់ខ្លួនដែលត្រូវព្យាបាល តែលោក នៅតែមានចិត្តមួយ ដែលចង់ស្វែងរកយុត្តិធម៌ឲ្យកូនប្រុសរបស់លោក ដែលនេះ ពិតជាបានបង្ហាញពីទឹកចិត្តឪពុកដ៏ធំធេងចំពោះកូន។

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ តារាកំប្លែងជើងចាស់ នាយ ក្ដឹប ជាតារាកំប្លែង ល្បីឈ្មោះមួយរូបដែលបានការគាំទ្រពីទស្សនិកជនជាច្រើន តាមរយៈវោហាស័ព្ទដ៏ប៉ិនប្រសប់ ដែលអាចផ្ដល់ភាពសប្បាយរីករាយដល់អ្នកទស្សនា ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មួយរយៈចុងក្រោយមកនេះ នាយ ក្ដឹប ហាក់បាត់មុខពីវិស័យសិល្បៈ ដោយលោកមានជំងឺប្រចាំកាយដែលត្រូវព្យាបាលថែមទៀតផង មិនត្រឹមតែប៉ុណ្ណោះ លោកហាក់មានសភាពស្គមស្គាំ ដែលធ្វើឲ្យមហាជនជាច្រើន មានចិត្តអាណិតអាសូរដល់រូបលោក យ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ បើទោះបីជា ខណៈពេលនេះ លោកមានជំងឺជាប់ខ្លួនដែលត្រូវព្យាបាល តែលោក នៅតែមានចិត្តមួយ ដែលចង់ស្វែងរកយុត្តិធម៌ឲ្យកូនប្រុសរបស់លោក ដែលនេះ ពិតជាបានបង្ហាញពីទឹកចិត្តឪពុកដ៏ធំធេងចំពោះកូន ។

នៅក្នុងនោះដែរ កាលពីមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុក របស់លោក ហេង ឡុង បានបង្ហោះរូបភាព ព្រមទាំងសារដែលបាន និយាយថា៖ 

នាយ ក្តឹប បានពឹងពាក់មកសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ឲ្យជួយផ្តល់សេវាមេធាវីប្រចាំសមាគម ដើម្បីស្វែងរកយុត្តិធម៌ឲ្យកូនរបស់គាត់។នាយ ក្តឹប ជាអតីតតារាកំប្លែងដែលកំពុងមានជំងឺប្រចាំកាយ ក្រៅពីទទួលបានការឧបត្ថម្ភថវិកាប្រចាំខែ ក៏ជួបគ្រោះអកុសល្យកូនប្រុសបានទទួលមរណភាពកាលពីថ្ងៃ០៨ ខែមករា ឆ្នាំ២០២០ ដោយសារគ្រោះថ្នាក់ចររាចរណ៍៕

ហេង ឡុង

សូមទស្សនារូបភាពខាងក្រោម៖

នាយ ក្ដឹប
នាយ ក្ដឹប
នាយ ក្ដឹប
នាយ ក្ដឹប
អ្នកនាង ចន ច័ន្ទលក្ខិណា និង នាយ ក្ដឹប
អ្នកនាង ចន ច័ន្ទលក្ខិណា និង នាយ ក្ដឹប
កូនប្រុស នាយក្ដឹប ដែលបានទទួលមរណភាព
កូនប្រុស នាយក្ដឹប ដែលបានទទួលមរណភាព
សាររបស់ លោក ហេង ឡុង
សាររបស់ លោក ហេង ឡុង
នាយក្តឹប
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T