តាំង គីមឡេង តាមប្រមាញ់ចាប់ចោរគាស់ហាងដោយផ្ទាល់ បញ្ជូនទៅប៉ុស្តិ៍នរគបាល ចាត់ការតាមផ្លូវច្បាប់!

//s5.kh1.co/30/30e783ff60bc86736f425cc9bb0369f95b720718.jpg
សង្គម

 ០៦-ឧសភា-២០២០ ២ល្ងាច · ៥ ឆ្នាំមុន

កាលពីយប់មិញនេះ រូបលោក បានជួបរឿងមួយ នឹកស្មានមិនដល់ ដោយមានចោរចូលទៅគាស់ហាងលក់ទូរស័ព្ទដៃរបស់លោក តែពេលនេះ លោកបានតាមប្រមាញ់ចាប់ចោរនោះ បានដោយផ្ទាល់ រួចក៏បញ្ជូនជនសង្ស័យនោះ ទៅកាន់ប៉ុស្តិ៍នរគបាល ឲ្យចាត់ការតាមផ្លូវច្បាប់ផងដែរ។

ភ្នំពេញ៖​ ជឿជាក់ថា​ប្រិយមិត្ត ច្បាស់ជាស្គាល់យុវជន តាំង គីមឡេង ដែលលោក តែងតែធ្វើការងារទាក់ទងជាមួយសង្គម ដែលយកថវិកាជូនទៅកាន់អ្នកក្រខ្សត់ខ្សោយ លំបាកជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស លោកតែងតែបង្ហាញពីសកម្មភាព ល្អៗជូនដល់សង្គម និង គំរូមួយសម្រាប់ក្មេងៗយុវវ័យជំនាន់ក្រោយ។ ក្នុងនោះដែរ កាលពីយប់មិញនេះ រូបលោក បានជួបរឿងមួយ នឹកស្មានមិនដល់ ដោយមានចោរចូលទៅគាស់ហាងលក់ទូរស័ព្ទដៃរបស់លោកផងដែរ។

ជាក់ស្ដែង ហាងរបស់លោក ផ្ទាល់ក៏បានបំពាក់នៅកាមេរ៉ាសុវត្ថិភាព ដូច្នេះហើយ ទើបរូបលោកអាចស្គាល់មុខមាត់ចោរ ដែលបានលួចចូលទៅគាស់ហាង បម្រុងលួចយកវត្ថុមានតម្លៃក្នុងហាងផងដែរ។ តែមុននេះបន្តិច តាំង គីមឡេង បានបង្ហោះរូបភាព ជាច្រើនបង្ហាញពីមុខមាត់ចោរ ដោយលោកបានតាមប្រមាញ់ចាប់ចោរនោះ បានដោយផ្ទាល់ រួចក៏បញ្ជូនជនសង្ស័យនោះ ទៅកាន់ប៉ុស្តិ៍នរគបាល ឲ្យចាត់ការតាមផ្លូវច្បាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

តាំង គីមឡេង
តាំង គីមឡេង
តាំង គីមឡេង
តាំង គីមឡេង
សកម្មភាពចោរចូលគាស់ហាង តាំង គីមឡេង
សកម្មភាពចោរចូលគាស់ហាង តាំង គីមឡេង
តាំង គីមឡេង
តាំង គីមឡេង
ចោរចូលគាស់ហាង តាំង គីមឡេង
ចោរចូលគាស់ហាង តាំង គីមឡេង
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/4f/4f74757fc52ce8b3e82b222042deccfe16d0a711.jpg

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់តាមស្មារតីនៃកិច្ចប្រជុំ(GBC)១៣ចំណុច និងអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនេះឱ្យបានខ្ជាប់ខ្ជួនដូចគ្នា

 ៣០-សីហា-២០២៥ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T