សារព័ត៌មានវៀតណាម៖ ទីក្រុងហាណូយ និងទីក្រុង ហូជីមិញបន្តសេវាកម្មរថយន្តក្រុងឡើងវិញហើយ

//s5.kh1.co/b7/b7090896274a8aa97728aa15fe40c57062da2149.jpg
សង្គម

 ០៦-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រថយន្ដក្រុងក្នុងទីក្រុងហាណូយ ដំណើរការឡើងវិញចាប់ពីថ្ងៃចន្ទទី៦ ខែឧសភានេះ។

វៀតណាម៖ យោងតាមនាយកដ្ឋានដឹកជញ្ជូនក្រុងហាណូយបានឱ្យដឹងថារាល់ផ្លូវរថយន្ដក្រុងក្នុងទី ក្រុងហាណូយ ដំណើរការឡើងវិញចាប់ពីថ្ងៃចន្ទទី៦ ខែឧសភានេះ ប៉ុន្តែរថយន្ដក្រុងនីមួយៗមិនត្រូវផ្ទុកចំនួនមនុស្សលើសពី ៣០ នាក់ឡើយរួមទាំងអ្នកដំណើរ អ្នកបើកបរ និងអ្នកយកសំបុត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រព័ន្ធរថយន្ដក្រុងត្រូវបានផ្អាកនៅក្នុងអំឡុងពេលនៃការអនុវត្តន៍បទបញ្ជាគម្លាតសង្គមជាតិ ដែលមាន រយៈពេល ចាប់ពីថ្ងៃទី ១ ដល់ ២២ ខែមេសា។ ផ្លូវប្រហែល ២០ ទៅ ៣០ ភាគរយនៃផ្លូវទាំងអស់បានចាប់ផ្តើមដំណើរការឡើងវិញនៅចន្លោះថ្ងៃទី ២៣ និង ៣០ ខែមេសា បន្ទាប់ពីបទបញ្ជាឃ្លាតឆ្ងាយពីសង្គមបានបញ្ជប់។

រូបតំណាង
រូបតំណាង

លោក Thái Hồ Phương អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងប្រតិបត្តិការដឹកជញ្ជូនសាធារណៈ នៃទីក្រុហាណូយបាននិយាយថា រថយន្តក្រុងទាំងអស់ត្រូវតែមានអនាម័យមុនពេលចេញដំណើរ និងពេលមកដល់រាល់ថ្ងៃ ហើយក៏ត្រូវមានទឹកលាងដៃសម្លាប់មេរោគ និងធុងសម្រាមដែលមានគម្របផង ដែរ។ ជាងនេះទៀត បុគ្គលិករថយន្តក្រុង និងអ្នកដំណើរទាំងអស់ត្រូវពាក់ម៉ាស់ទាំងអស់គ្នា។

លោកបានមានប្រសាសន៍បន្ថែមថា“ ចំនួនប្រជាជននៅលើឡានក្រុងនីមួយៗមិនត្រូវលើសពី ៣០ នាក់ឡើយ។ អ្នកដំណើរត្រូវនៅឲ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់មួយកៅអី ឬមួយម៉ែត្រ។” ហើយចំនួនអ្នកដំណើរនៅលើរថយន្ដក្រុង មិនត្រូវលើសពី ៥០ ភាគរយនៃសមត្ថភាពដឹករបស់វាឡើយ។

រូបតំណាង
រូបតំណាង

អ្នកដំណើររូបណាដែលបង្ហាញសញ្ញាគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើមនឹងត្រូវរាយការណ៍ទៅមណ្ឌលសុខភាព ដែលនៅក្បែរនោះ ឬទូរស័ព្ទបន្ទាន់របស់ក្រសួងសុខាភិបាលដើម្បីសុំជំនួយបន្ថែម។

នៅទីក្រុងហូជីមិញមានផ្លូវរថយន្ដក្រុងចំនួន ៦៩ ដែលបានចាប់ផ្តើមដំណើរការជាថ្មីបន្ទាប់ពីការអនុវត្តន៍ បទបញ្ជាការឃ្លាតឆ្ងាយពីសង្គមជាមួយនឹងការធ្វើដំណើរចំនួន ៥០ ភាគរយបានត្រឡប់ទៅធម្មតាវិញ។ ប្រតិបត្តិការនៃផ្លូវចំនួន ២៧ ផ្សេងទៀតដែលមានអ្នកដំណើរតិចជាង ១,២០០ នាក់ក្នុងមួយថ្ងៃត្រូវបន្តផ្អាក រហូតដល់មានការជូនដំណឹងបន្ថែម។

អ្នកដំណើរត្រូវតែរក្សាចម្ងាយពីគ្នា ខណៈពេលដែលឡានក្រុងត្រូវតែបើកបង្អួចឬកំណត់សីតុណ្ហភាព AC នៅ ២៦ អង្សាសេ ឬខ្ពស់ជាងនេះ។ ផ្លូវរថយន្ដក្រុងដំបូងរបស់ទីក្រុងហូជីមិញពីស្រុក Bạch Đằng ទៅស្រុក Linh Đông និងស្រុក Thủ Đức ក៏នឹងបន្ដប្រតិបត្តិការនៅថ្ងៃចន្ទនេះ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ Viet Nam News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T