ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២០ ជាថ្ងៃមង្គលការរបស់តារាសម្តែងស្រី មុខស្រស់ ឈុំ វត្តី ជាមួយនឹងស្វាមី លោក រិទ្ធ ហួររក្សា ដែលបានស្រលាញ់គ្នាអស់រយៈពេលយូរឆ្នាំណាស់មកហើយ ជាពិសេស ពិធីរបស់នាង ក៏ត្រូវបានបញ្ចប់យ៉ាងរលូន ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ក៏មានតារាជាច្រើនដួង ទាំងពិធីការិនី តារាសម្តែងប្រុសស្រី និងតារាផ្សេងជាច្រើនផ្នែក នៅក្នុងរង្វង់សិល្បៈ បានចូលរួមយ៉ាងច្រើនកុះករផងដែរ ជាមួយនឹងការតែងខ្លួន យ៉ាងស្រស់សង្ហា ស្រស់ស្អាតសោភា រៀងៗខ្លួន បែបជាឈុតសម្លៀកបំពាក់ប្រពៃណីខ្មែររបស់យើង។
ប៉ុន្តែអ្វីដែលបានកត់សម្គាល់ឃើញថា មង្គលការរបស់នាង មិនរៀបចំនូវកម្មវិធីពេលល្ងាចនោះទេ ក៏ដោយសារតែ ជំងឺកូវីដ១៩ ព្រោះនាងមិនចង់មានពិធីជួបជុំគ្នាច្រើន ហើយរូបនាង ក៏នឹងធ្វើពិធីនេះ នៅពេលបន្ទាប់ ក្រោយជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។
ចំពោះការដែលនាងធ្វើបែបនេះ ក៏ព្រោះតែខ្លាចមានការទើសទាល់ចិត្តពីភ្ញៀវកិត្តិយស ដូច្នេះនាងក៏សម្រេចផ្អាកសិន រហូតស្ថានភាព មានការល្អប្រសើរវិញ។ យ៉ាងណាមិញ ការសម្រេចចិត្តរបស់តារាសម្តែង ឈុំ វត្តី យ៉ាងដូច្នេះ ក៏បានធ្វើឲ្យមនុស្សជាច្រើន មានការកោតសរសើរ ដែលនាង ចេះគិតគូ ពីភ្ញៀវ និងដើម្បីការពារ សុខភាពមនុស្សដែលចូលរួមគ្រប់គ្នា ផងដែរ៕