ភ្នំពេញ៖ បច្ចុប្បន្ន តារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត កាន់តែទទទួលបានប្រជាប្រិយភាព ហើយពេលនេះ រូបលោកកាន់តែមានសុភមង្គលជាមួយគ្រួសារ ដោយលោកតែងតែបង្ហាសកម្មភាពផ្អែមល្ហែមជាមួយភរិយា ព្រមទាំងកូនៗ ឲ្យអ្នកគាំទ្របានឃើញជានិច្ច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ខេមរៈ សិរីមន្ត ក៏មានកូន ៣នាក់ ដែលសុទ្ធសឹងតែគួរឲ្យស្រលាញ់ ចំណែកមុខមាត់ក៏ស្រស់ស្អាត ស្រស់សង្ហាមិនចាញ់លោកឡើយ។ ក្នុងនោះដែរ កាលពីយប់មិញនេះ ជាថ្ងៃកំណើតកូនស្រីពៅ របស់លោកផងដែរ ដោយថ្ងៃកំណើតកូនស្រីលោកឆ្នាំនេះ មិនបានធ្វើឲ្យអធិកអធម ដូចរាល់ឆ្នាំនោះទេ ដោយធ្វើនៅវីឡាដ៏ស្កឹមស្កៃរបស់លោកតែម្តង។
ជាក់ស្ដែង បើទោះបីកម្មវិធី ខួបកំណើតកូនស្រី លោកមិនបានអញ្ជើញភ្ញៀវក៏ពិតមែន តែកម្មវិធីនោះគឺយើងឃើញមានតែ បងប្អូន និង សាច់ញាតិជិតស្និទ្ធប៉ុន្មានតែប៉ុណ្ណោះ ដែលបានចូលរួម។ បើមើលទៅតាមសកម្មភាព ក្នុងពិធីខួបកំណើត កូនស្រី ខេមរៈ សិរីមន្ត គឺពេញដោយស្នាមញញឹម និង ភាពសប្បាយរីករាយ មិនចាញ់រាល់ឆ្នាំឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖