ភ្នំពេញ៖ លោក អេឡិច ចិត្រា និង កញ្ញា ដួង ម៉ានិច សុទ្ធតែជាសិល្បករ សិល្បការិនី ដែលបានឈានជើងចូលសិល្បៈ មិនក្រោម ១០ឆ្នាំនោះទេ បើទោះបី អ្នកទាំងពីរ ចូលសិល្បៈបានយូរឆ្នាំក៏ពិតមែន តែអ្នកទាងពីរទើបតែមានឱកាសចាប់ដៃ ធ្វើការរួមគ្នាជាលើកដំបូង ក្នុងឆ្នាំ ២០២០នេះប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ លោក អេឡិច ចិត្រា និង កញ្ញា ដួង ម៉ានិច ជាតារាប្រុស ស្រី ដែលមានទេពកោសល្យ និង សមត្ថភាពច្រើនក្នុង រង្វង់សិល្បៈ ជាពិសេសអ្នកទាំងពីរ សុទ្ឌតែមានរូបសម្បត្តិ ស្រស់ស្អាត ស្រស់សង្ហាទៀតផង។ ដោយបច្ចុប្បន្ន អ្នកតាងពីរ កាន់តែទទួលបានប្រជាប្រិយភាពនិង ការគាំទ្រច្រើនផងដែរ។
ជាក់ស្ដែង មុននេះបន្តិច លោក អេឡិច ចិត្រា និង កញ្ញា ដួង ម៉ានិច បានថតរូបក្នុងសម្លៀកបំពាក់ ឈុតបុរាណ មើលទៅអ្នកទាំងពីរ ពិតជាសាកសមក្នុងឈុតបុរាណនេះយ៉ាងខ្លាំង ដោយរូបសម្រស់របស់ពួកគេក៏កាន់តែស្រស់ស្អាត ស្រស់សង្ហាជាងមុនទៅទៀត ពេលគ្រងឈុតបុរាណបែបនេះ៕
ប្រភព៖ Ah Huy Huy
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖