ថៃ៖ ថ្វីត្បិតតែតារាស្រីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ Taew Natapohn បានបែកគ្នាពីមិត្តប្រុសដែលបានស្រឡាញ់គ្នារហូតដល់ទៅរយៈពេល១៤ឆ្នាំ លោក Ton Arch ទៅហើយក្តី ប៉ុន្តែរឿងរ៉ាវរបស់អ្នកទាំងពីរនៅតែស្ថិតក្នុងការពិភាក្សាវែកញែករបស់អ្នកលេងអ៊ិនធឺណែតឥតឈប់ ឈរ ដោយពួកគេភាគច្រើនបានចោទប្រកាន់ថា Taew ជាអ្នកសុំលោក Ton បែកគ្នា ព្រោះ Taew អាចនឹងមានទំនាក់ទំនងជាមួយគូស្នេហ៍ថ្មីដែលជាអ្នកមានទ្រព្យស្ដុកស្តម្ភម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែឥឡូវនេះ មានមិត្តជិតស្និទ្ធិរបស់ Taew ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរាយការណ៍ប្រាប់មកខាងកម្មវិធី One Bantherng ថា មូលហេតុពិតប្រាកដដែលអ្នកទាំងពីរបែកគ្នា មិនមែនដោយសារអ្នកទីបីនោះឡើយ ប៉ុន្តែដោយសារតែរបៀបនៃការរស់នៅរបស់អ្នកទាំងពីរមានភាពខុសប្លែកគ្នា។ ដូចយើងដឹងរួចមកហើយថា Taew គឺជាអ្នកសិល្បៈ ខណៈពេលដែលមិត្តប្រុសរបស់នាងគឺជាអ្នកនៅក្រៅសិល្បៈ ដូច្នេះពេលវេលារបស់អ្នកទាំងពីរគឺមិនសូវត្រូវគ្នា ជាហេតុធ្វើឲ្យឱកាសក្នុងការជួបមុខគ្នាកាន់តែតិចទៅៗ។ គេក៏បានបញ្ជាក់ថែមទៀតថា តាមពិតទៅអ្នកទាំងពីរធ្លាប់មានភាពមិនចុះសម្រុងនឹងគ្នាជារឿយៗ ប៉ុន្តែអ្នកទាំងពីរព្យាយាមសម្របសម្រួលវិញ រហូតទាល់តែបន្តដល់រយៈពេល១៤ឆ្នាំ ធ្វើឲ្យភាគីម្ខាងៗនឿយហត់រៀងៗខ្លួន ទើបសម្រេចចិត្តចែកផ្លូវគ្នាតែម្ដងទៅ។
ទោះបីជាបែកគ្នាយ៉ាងនេះក្តី ក៏អ្នកទាំងពីរបានបញ្ជាក់ថា ពួកគេនឹងនៅតែជាមិត្តជិតស្និទ្ធិនឹងគ្នាជារៀងរហូត៕
សូមទស្សនារូបភាពខាងក្រោម៖







ប្រភព៖ TeeNee