ចិន៖ អ្នកនាង Ruby Lin ហៅព្រះនាងចៀវៃ ជាមួយនឹងលោក Wallace Huo បានធ្វើឲ្យមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះពួកគេ ទន្ទឹមនឹងនេះ មួយរយៈពេលមុននេះ ក៏មានមហាជនជាច្រើន មានការរិះគន់យ៉ាងខ្លាំងៗ ទាំងសកម្មភាព និងកាយវិការរបស់ពួកគេផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ កាលកន្លងទៅនេះ តារាសម្តែងប្រុសមួយរូបនេះ Wallace Huo បានថតរូប ជាមួយនារីវ័យក្មេងមួយរូប ដែលជាអ្នករត់តុនៅក្នុងភោជនីយដ្ឋាន ដែលតារាប្រុសរូបនេះ បានទៅទទួលទានអាហារពេលល្ងាច។ ស្រាប់តែពេលនោះផងដែរ នារីម្នាក់នោះ ត្រូវបានអ្នកបណ្តាញសង្គម កោតសរសើរថា មានរូបសម្រស់ស្រស់ស្អាត និងលេចធ្លោ មិនចាញ់ ភរិយារបស់លោកនោះទេ។
គួររម្លឹកផងដែរថា បន្ទាប់ពី រូបភាពនេះត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម តើប្រពន្ធរបស់តារាសម្តែងរូបនេះ មានប្រតិកម្មយ៉ាងណា ចំពោះសម្រស់របស់នារីម្នាក់នោះឬទេ? តែភ្លាមៗនោះនាង Ruby Lin បែរជាបង្ហាញនូវកម្រងរូបភាពជាច្រើនសន្លឹកនៅពេលនាងមានអាយុ ១៨ ឆ្នាំទើបពេញក្រមុំ ជាមួយនឹងសម្រស់ស្រស់ស្អាត គួរឱ្យចង់គយគន់ ដែលបានដក់ជាប់ក្នុងដួងចិត្តអ្នកគាំទ្រ ជាពិសេសនោះ ធ្មេញជំពើស ដ៏គួរអោយទាក់ទាញរបស់នាង។
គួរបញ្ជាក់ផងដែរថា មានប្រិយមិត្តមួយចំនួននៅលើ Weibo ដែលបានដឹងយ៉ាងច្បាស់នៅក្នុងរូបភាពថាRuby Lin បានឆ្លុះបញ្ចាំងពី «old love» របស់ Wallace Huo ដោយអ្នកគាំទ្រ បានចាប់អារម្មណ៍ រូបថតដែលរូបតាំងពីក្រោយរបស់លោក Wallace Huo ដែលជាស្វាមីរបស់នាង នាពេលបច្ចុប្បន្ន៕
សូមទស្សនារូបខាងក្រោម៖