ថៃ៖ យើងបានដឹងហើយថាតារាស្រីថៃកញ្ញា Taew Natapohn បានមានទំនាក់ទំនងជាមួយលោក Ton Arch ដែលជាអ្នកជំនួញវ័យក្មេង ពួកគេស្រលាញ់គ្នាអស់រយៈពេល១៤ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមួយរយៈក្រោយមកគេបានឃើញអ្នកទាំងពីរមិនសូវជាមានទំនាក់ទំនងជាមួយគ្នាទេទើបធ្វើឲ្យមហា ជនងើយឆ្ងល់ជាខ្លាំងដោយគេអាចសន្ឋិដ្ឋានបានថា ពីរនាក់នោះបែកគ្នា តែតារាស្រី Taew បានបដិសេធទៅវិញថាវាជាព័ត៌មានមិនពិត។
ពេលថ្មីៗនេះក៏បានលេចឮព័ត៌មាននេះម្តងទៀតតែម្តងនេះពិតប្រាកដណាស់ថាតារាស្រី Taew Natapohn បានបែកគ្នាជាមួយលោក Ton Arch អ្នកជំនួញវ័យក្មេងពិតមែន។
បន្ទាប់ពីមានការលេចឮព័ត៌មាន គេក៏បានឃើញបងស្រីរបស់ Taew បានបង្ហោះសារមួយនៅក្នុងប្រព័ន្ធ Instagram ថា «ទាំងអស់នេះគឺជាមិត្ត នេះគឺជាគ្រួសារ បន្ទាប់មកមិត្តទាំងអស់នេះនឹងក្លាយជាគ្រួសារ។ #@a_r_c_h បើសិនជានឹកនរណាគេម្នាក់អាចមកលេង newton ប្អូនប្រុស ton។ យើងស្វាគមន៍អ្នកជានិច្ច»។
បន្ទាប់ពីបង្ហោះបែបនេះហើយក៏មានអ្នកគាំទ្រមួយចំនួនសោកស្តាយនឹងចង់ឲ្យពួកគេត្រលប់ជួបជុំគ្នាវិញ៕