អាណាព្យាបាលសិស្សជាច្រើន ផ្ទុះការតវ៉ាជាមួយសាលាParagon International School ព្រោះរឿងនេះ (មានវីដេអូ)

//s5.kh1.co/97/972fa7ed4e313ba05c3f319911e4c9b068ffa40f.jpg
សង្គម

 ២៧-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដោយ​សារ​តែ​សាលា​នៅ​តែបន្តឡើង​ថ្លៃ ស្រប​ពេល​ដែល​បរិបទ​វិបត្តិ​COVID-19 ពេល​នេះ​មាន​អាណា​ព្យាបាល​ជា​ច្រើន​ផ្ទុះការ​តវ៉ា នៅ​ខាង​មុខ​សាលា​។

ភ្នំពេញ៖ នៅព្រឹក​​ថ្ងៃទី​២៧ ខែ​មេសា​ ឆ្នាំ​២០២០​ នេះ​​មាន​អាណា​ព្យាបាលសិស្ស ​នៃ​សាលាParagon International School ជា​ច្រើន​បាន​នាំ​គ្នាផ្ទុះ ​ការ​​តវ៉ាក៏​ដូចជា ​បាន​ដាក់​​ញ្ញាត្តិ​ស្នាម​មេដៃ ​សុំកុំ​​ឲ្យ​សាលាមាន​ការ​តម្លើងថ្លៃ​ ​ និង​រក​​ដំណោះ​ស្រាយ​ថ្មី​មួយ ​ជូន​ដល់​ពួកគាត់ ​​ក្នុង​អំឡុងពេលដែល ​ប្រទេស​កំពុង​ជួប​វិបត្តិវីរុសCOVID-19 ​នេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​អាណាព្យាបាល​សិស្ស​ជាង​៨០ភាគរយ ​នៃ​​សាលា​អន្តរជាតិ​Paragon International Schoolបាន​នាំ​គ្នាផ្តិត​មេ​ដៃ ​លើក្រដា​ស​ស្នាម ​ដើម្បី​ធ្វើ​ការ​តវ៉ាជាមួយ​នឹង ​ខាង​សាលា​ក្នុង​គោល​បំណង​ធំៗ ​ចំនួន​​គឺ ៖

ទី១៖ ស្នើសុំ​កុំ​ឲ្យ​សាលា ​តម្លើងថ្លៃ​សិក្សា​៨ភាគរយ សម្រាប់​ឆ្នាំ​២០២០-២០២១ ចំពោះ​សិស្សគ្រប់​កម្រិត

ទី២៖ បញ្ចុះថ្លៃសិក្សា​ចំនួន​៣០ភាគរយ ក្នុងករណី​សិក្សា​តាម​អនឡាញ​

ទី៣៖ ពន្យា​ពេល​បិទបញ្ចប់​ការ​ចុះឈ្មោះ ​ចូល​សិក្សា​សម្រាប់​ឆ្នាំ​២០២០-២០២១ រហូត​ដល់​មាន ​កា​រប្រកាស​ពី​រាជ​រដ្ឋាភិបាល​ ឬ​ក្រសួង​អប់​រំ​ យុវជន និង​កីឡា ​អំពីការ​ចាប់​ផ្តើម​សាជា​ថ្មី ​កម្ម​វិធី​សិក្សា​តាម​សាលា​

ទី​៤៖ ពង្រឹងគុណភាព ​ការសិក្សាតាម​អន​ឡាញ​។

ជា​មួយ​គ្នានេះ​ដែរ​ អាណា​ព្យាបាល​ម្នាក់​ ដែល​អ្នក​ស្រីក៏​បាន​មក​ចូល​រួម ​ក្នុង​ការ​តវ៉ា​នេះក៏​បាន​លើកឡើង​​ថា ​ក្នុង​ពេល​បច្ចុប្បន្ន ​អ្នក​ស្រី​មាន​កូន​ចំនួន​ពីរ​នាក់ ​នៅក្នុង​បន្ទុក​ដែល​កំពុង​តែ​សិក្សា ​នៅ​ក្នុង​សាលាអន្ត​រជាតិ​មួយ​នេះ​។ ​ក្នុង​មួយ​ឆ្នាំៗ ​អ្នក​ស្រី​ត្រូវ​ចំណាយ​ដល់​ទៅ​ជាង​១០,០០០ដុល្លារ ​សម្រាប់​ថ្លៃ​សាលា​របស់​កូនៗ។ ដូច្នេះ​អ្នក​ស្រី​ក៏​សូមសំណូម​ពរ​ឲ្យ ​ខាង​សាលា​មាន​ការ​បញ្ចុះ​តម្លៃ​ តាម​ការ​រៀន​អនឡាញ និង​សូម​កុំ​ឲ្យ​សាលា​ មាន​កា​រតម្លើង​ថ្លៃ​បន្ថែម​ទៀត ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ខណៈ ពេល​ដែល​បច្ចុប្បន្ន​នេះ ​មាន​ការ​ជះ​ឥទ្ធិពល​អវិជ្ជមាន ​ដល់អាជីវកម្ម​ខ្នាត​ធំ ​និង​ខ្នាត​តូច​គ្រប់​ប្រភេទ​ដោយ​សារ តែ​បរិបទវិបត្តិមេរោគ​​COVID-19 ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ការ​តវ៉ា​ពី​សំណាក់​អាណាព្យាបាល​ មកលើ​សាលាParagon International School ​​បាន​ធ្វើ​ឡើង​ចំនួន​២​លើក​មក​ហើយ ​រួម​ទាំង​លើក​នេះ​ ហើយកន្លង​មក​ក៏​ធ្លាប់​មាន​ ការ​ចរចារគ្នា​ម្តង​រួចមកហើយ រវា​ងតំណាង​អាណាព្យាបាល​សិស្ស​និង ​ខាង​សាលា ​​តែ​ល័ក្ខ​ខណ្ឌ​មិន​ត្រូវ​រូវគ្នា ​ទើប​បាន​ជា​ខាង ​អាណាព្យាបាល​សិស្ស សម្រេច​​មក​តវ៉ា ជាលើក​ទី​២ទៀត។ ហើយ​រហូត​មកទល់​ពេល​នេះ ខាង​សាលា និង​ខាង​អាណាព្យាបាលសិស្ស ​​​ក៏​នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ សមស្រប​ណា​មួយ ជាមួយ​គ្នា​នៅ​ឡើយនោះ​ដែរ​​​​៕

សកម្ម​ភាព​នៃ​ការ​តវ៉ា​របស់​អាណាព្យាបាល​សិស្ស​ជា​មួយ​សាលា​Paragon

ការផ្តិ​តស្នាម​មេដៃដើម្បី​តវ៉ា​

តារាង​នៃ​ថ្លៃ​សិក្សា
តារាង​នៃ​ថ្លៃ​សិក្សា
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T