ភ្នំពេញ៖ ទូច ស្រីល័ក្ខ គឺជាតារាល្បីស្រីល្បីជួរមុខម្នាក់ ដែលធ្លាប់បានសាងភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា តាមរយៈរូបរាងដ៏ស្រស់ស្អាតនិង ស្នាដៃផ្សេងៗដែលបានបន្សល់ទុកយ៉ាងច្រើន នាពេលប៉ុន្មានឆ្នាំមុនមកនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាស្រីរូបនេះ ធ្លាប់បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើន ដោយកន្លងមកនាងបានដុតដៃដុតជើង ប្រឡូកវិស័យសិល្បៈយ៉ាងមួយទំហឹងតែម្តង ដោយពឹងផ្អែកទៅលើសមត្ថភាពដ៏ពិសេសដែលនាងអាចសម្តែងនិង ច្រៀងបានយ៉ាងស្ទាត់ជំនាញផងដែរ។
ជាក់ស្តែងមួយរយៈក្រោយៗនេះ តារាស្រី ទូច ស្រីល័ក្ខ មិនបានប្រឡូកក្នុងសិល្បៈខ្លាំងដូចមុនក្តី ដោយសារមានបញ្ហាដែលទាក់ទងទៅនឹងគ្រួសារ ប៉ុន្តែនាងនៅតែបន្តធ្វើបទចម្រៀងនៅតាមបណ្តាញសង្គម ដើម្បីបម្រើអារម្មណ៍បងប្អូនជនរួមជាតិដដែល។
បច្ចុប្បន្ននេះទោះបីជា ទូច ស្រីល័ក្ខ ប្រសូតបានកូនប្រុសម្នាក់ក៏ដោយ ប៉ុន្តែស្រស់តារាស្រីរូបនេះ គឺមិនមានភាពប្រែប្រួលទៅតាមពេលវេលានិង អាយុសោះឡើយ ពោលគឺសម្រស់នាងនៅតែស្រស់ស្អាតដដែលមិនខុសពីប៉ុន្មានឆ្នាំមុនៗឡើយ។
អ្នកគាំទ្រជាច្រើននាក់ បានលាន់មាត់ថាប្រហែលជា តារាស្រីរូបនេះ តែងតែហាត់ប្រាណរក្សារាងជាប្រចាំ និងរក្សារបបអាហារជាប្រចាំហើយ ទើបបានជានាងមានរូបរាងគួរឲ្យក្នាញ់និង សាច់មុខស្រស់ស្អាតខ្ចីល្វក់ដូចកូនក្មេងយ៉ាងនេះនោះ៕
សូមចូលមើលរូបភាពខាងក្រោម៖