អបអរសាទរ! Tavia Yeung សម្រាលបានកូនស្រីជាលើកដំបូង មុខមាត់គួរឲ្យក្នាញ់ មិនខុសពីម៉ាក់ប៉ាបន្តិច

//s5.kh1.co/8a/8a4e70a3369ae5933718a6002ef26efb13c1959d.png
តារា & កម្សាន្ដ

 ២២-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីប៉ុន្មានម៉ោងមុននេះ បើតាមផេកផ្លូវការរបស់តារាស្រីរូបនេះ បានបង្ហោះរូបភាពកូនស្រីរបស់នាងដែលទើបតែសម្រាល ពិតជាមានសុខភាពរឹងមាំ និងគួរឲ្យក្នាញ់មែនទេន។

ហុងកុង៖ ជឿជាក់ថា អ្នកដែលនិយមតាមដាន ខ្សែភាពយន្តរបស់ហុងកុង ប្រាកដជាបានដឹង និងបានស្គាល់រួចមកហើយ បើនិយាយពី អ្នកនាង Tavia Yeung ដែលជាតារាសម្ដែងមួយរូប ដែលមានប្រជាប្រិយភាពខ្លាំង ប្រចាំប៉ុស្ត៍ទូរទស្សន៍ TVB ហើយរាល់ស្នាដៃនៃ ការសម្ដែងរបស់នាង សុទ្ធសឹងតែ ទទួលបានការគាំទ្រច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកទៅមើលជីវិតអាពាហ៍ពិពាហ៍នាងវិញ ឃើញថា តាំងពីសម្រេចចិត្តរៀបការ ជាមួយតារាប្រុស Him Law រយៈពេល ៤ឆ្នាំកន្លងមក ពេលនេះ ស្វាមី​ភរិយាមួយ​គូនេះ ​បាន​បង្ហាញ​នៅ​ក្តី​​រំភើប​យ៉ាង​ខ្លាំង ​ក្រោយបានដឹងថា មានកូនដំបូងជាមួយគ្នា ដែលជាចំណងដៃ និងសម្រាប់បំពេញ​សុភមង្គល មួយ​​ពេញ​លេញផងដែរ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ បើតាមផេកផ្លូវការរបស់ តារាស្រីរូបនេះ បានបង្ហោះរូបភាពកូនស្រីរបស់នាងដែលទើបតែសម្រាល ពិតជាមានសុខភាពរឹងមាំ និងគួរឲ្យក្នាញ់មែនទែន។ ហើយមួយវិញទៀតនោះ ឃើញថាស្វាមីនាង ហាក់ដូចជាស្រលាញ់ និងផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធ និងកូនខ្លាំងណាស់។

ជាមួយគ្នានេះ ក៏មានបណ្ដាហ្វេនៗ ជាច្រើន ចូលមកខមិន ចូលរួមត្រេកអរ និងជូនពរឲ្យមានសុខភាពល្អទាំងម្ដាយ ទាំងកូនជាច្រើន ថែមទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Tavia និងស្វាមី
Tavia និងស្វាមី
Tavia និងស្វាមី
Tavia និងស្វាមី
Tavia និងស្វាមី
Tavia និងស្វាមី
Tavia 
Tavia 
Tavia និងស្វាមី
Tavia និងស្វាមី
ស្វាមី Tavia និងកូន
ស្វាមី Tavia និងកូន
Chan Sophon
S.P

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T