ក្ដៅៗ! ក្រុមស៊ើបការណ៍សម្ងាត់អាមេរិក បានរាយការណ៍ថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីវះកាត់

//s5.kh1.co/ba/ba872ec370db79cecd539b9d70ca06795130fc77.jpg
សង្គម

 ២១-មេសា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

ថ្មីៗនេះ លោក គីម បានខកខានពិធីខួបកំណើតរបស់ជីតារបស់គាត់ នៅថ្ងៃទី១៥ ខែមេសា ដែលបានធ្វើឲ្យមានការសង្ស័យ អំពីសុខុមាលភាពរបស់គាត់។

អាមេរិក៖ អាមេរិកកំពុងតាមដានស៊ើបការណ៍សម្ងាត់មួយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីវះកាត់ នេះបើយោងតាមមន្ត្រីអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ លោក គីម បានខកខានពិធីខួបកំណើតរបស់ជីតារបស់គាត់ នៅថ្ងៃទី១៥ ខែមេសា ដែលបានធ្វើឲ្យមានការសង្ស័យ អំពីសុខុមាលភាពរបស់គាត់។ គាត់ត្រូវបានគេឃើញបួនថ្ងៃមុនពិធីខួបកំណើត នៅក្នុងការប្រជុំរដ្ឋាភិបាល។

ក្រុមប្រឹក្សាសន្តិសុខជាតិនិងការិយាល័យនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិបានបដិសេធ មិនធ្វើអត្ថាធិប្បាយ នៅពេលដែលសារព័ត៌មាន CNN បានទាក់ទង កាលពីថ្ងៃចន្ទ។ ការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ចេញពីកូរ៉េខាងជើង គឺជាការលំបាកយ៉ាងខ្លាំង​​ ដែលជាគោលដៅមួយក្នុងចំណោមគោលដៅប្រឈមបំផុត សម្រាប់ភ្នាក់ងារស៊ើបការណ៍អាមេរិក។

លោក គីម ជុងអ៊ុន
លោក គីម ជុងអ៊ុន

កូរ៉េខាងជើងគ្រប់គ្រងយ៉ាងតឹងរឹង​ នូវព័ត៌មានណាមួយជុំវិញមេដឹកនាំរបស់ខ្លួន ដែលត្រូវបានគេចាត់ទុកថា ដូចជាអាទិទេពនៅក្នុងប្រទេស។ អវត្តមានរបស់លោកពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជាញឹកញាប់ បង្កឲ្យមានការសង្ស័យនិងពាក្យចចាមអារ៉ាម អំពីសុខភាពរបស់គាត់។

កូរ៉េខាងជើងមិនមានសារព័ត៌មានសេរីទេ ហើយច្រើនតែត្រូវបានគេនិយាយចំណុចមិនល្អ នៅពេលនិយាយដល់ថ្នាក់ដឹកនាំប្រទេស។ ក្រុមអ្នកវិភាគពឹងផ្អែកខ្លាំង លើការស្កេនបញ្ជូនប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងមើលវីដេអូឃោសនា សម្រាប់តម្រុយពីខាងក្រៅ។

លោក គីម បានបង្ហាញខ្លួនជាលើកចុងក្រោយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ នៅថ្ងៃទី១១​ ខែមេសា។ ថ្ងៃទី១៥ ខែមេសា ជាថ្ងៃឈប់សំរាកសំខាន់បំផុតរបស់កូរ៉េខាងជើង ដែលជាថ្ងៃខួបកំណើតរបស់លោក គីម អ៊ីលស៊ុង ប៉ុន្តែបែរជាមិនមានវត្តមានរបស់លោក គីម ជុងអ៊ុន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T