សហរដ្ឋអាមេរិក៖ ការធ្វើបាតុកម្មដើម្បីទាមទារឲ្យបញ្ឈប់វិធានការណ៍បង្ខាំងប្រជាជនឲ្យនៅផ្ទះ ដែលបណ្ដាលឲ្យសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានរាលដាលដល់រដ្ឋតិចសាស់ហើយកាលពីថ្ងៃសៅរ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអភិបាលរដ្ឋញូវយ៉កដែលជារដ្ឋចំណុចកណ្តាលនៃការឆ្លងជំងឺឆ្លងកូវីដ១៩នៅសហរដ្ឋអាមេរិក បាននិយាយថារដ្ឋញូវយ៉កអាចនឹងធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មាន។ ញូវយ៉កជារដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ស្មើជិតពាក់កណ្ដាលនៃអ្នកស្លាប់សរុបទូទាំងសហរដ្ឋអាមេរិច ដោយកាលពីថ្ងៃសៅរ៍ ទី១៧ ខែមេសាចំនួនអ្នកស្លាប់មាន ៥៤០នាក់ គឺទាបជាងថ្ងៃធម្មតាដែលមុននោះមួយថ្ងៃមានអ្នកស្លាប់ចំនួនរហូតដល់ ៦៣០នាក់ និងជាអត្រាទាបបំផុតប្រចាំថ្ងៃចាប់តាំងពីថ្ងៃទី ១ ខែមេសាមក។
ចំនួនអ្នកជំងឺនៅក្នុងរដ្នមួយនេះដែលទាមទារការយកចិត្តទុកដាក់ និងជាពិសេសម៉ាស៊ីនជំនួយការដកដង្ហើមក៏មានធ្លាក់ចុះដែរ។
អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ "ប្រសិនបើយើងក្រឡេកមើលកាលពីបីថ្ងៃមុន យើងអាចនិយាយបានថាយើងបានឆ្លងកាត់ចំណុចពិបាកបំផុតរួចហើយ ស្ថានការក៏ចាប់ផ្ដើមធូរស្រាលជាងមុនដែលជារឿងល្អសម្រាប់យើង។"
លោក Cuomo បាននិយាយថាមនុស្សប្រមាណ ២.០០០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជារៀងរាល់ថ្ងៃ ហើយលោកបានកត់សម្គាល់ថាមានអ្នកស្លាប់ចំនួន ៣៦នាក់ចុងក្រោយនៅញូវយ៉កបានស្លាប់នៅតាមមណ្ឌលថែទាំដែលត្រូវបានវាយប្រហារដោយការរាតត្បាតរបស់ជំងឺកូវីដ១៩។
អភិបាលរដ្ឋNew Jersey ដែលនៅជិតខាងរដ្ឋញូវយ៉កដែរនោះ លោកPhil Murphy បាននិយាយថាទាំងចំនួនអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យ និងចំនួនអ្នកដែលឆ្លងថ្មីមានការថយចុះបន្តិចហើយ ប៉ុន្តែលោកបានបន្ថែមទៀតថា៖ យើងនៅមិនទាន់ឆ្លងផុតពីគ្រោះថ្នាក់់នោះទេ។
រដ្ឋIllinois បានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺCOVID-19 ចំនួន ១២៥នាក់ និងមានករណីឆ្លងចំនួន ១.៥៨៥ ករណីបន្ថែមទៀត ប៉ុន្តែអភិបាលរដ្ឋនេះបាននិយាយថាអត្រាអ្នកឆ្លងថ្មីមានការថយចុះ។
លោក Murphy បាននិយាយថាលោកបានធ្វើការទាក់ទងជាមួយមេដឹកនាំសម្លេងភាគតិចនៅព្រឹទ្ធសភា និងសមាជិកមកពីគណៈបក្សប្រជាធិបតេយ្យលោក Chuck Schumer ដែលបានប្រាប់លោកថាសភាសហរដ្ឋអាមេរិកមិនមានគម្រោងក្នុងការផ្ដល់ជំនួយដោយផ្ទាល់ដល់រដ្ឋនានា ដែលសេដ្ឋកិច្ចកំពុងទទួលរងផលប៉ះពាល់ពីការបង្ខំអោយប្រជាជននៅផ្ទះដើម្បីទប់ស្កាត់ ការរីករាលដាលនៃមេរោគកូរ៉ូណានោះទេ។
លោកបានមានប្រសាសន៍បន្តថា៖ បើគ្មានជំនួយពីរដ្ឋសហព័ន្ធទេ នោះការជាប់គាំងសេដ្ឋកិច្ចជាប្រវត្តិសាស្រ្តនឹងកើតឡើង។
គួរបញ្ជាក់ផងដែរថា កាលពីខែមុនជនជាតិអាមេរិកជាង ២២ លាននាក់បានដាក់ពាក្យស្នើសុំកញ្ចប់ជំនួយសម្រាប់អ្នកគ្មានការងារធ្វើដោយសារការបិទអាជីវកម្ម សាលារៀន និងការរឹតត្បិតការធ្វើដំណើរទ្រង់ទ្រាយធំដែលបានរារាំងដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕
ប្រភព៖ Reuters