កាលពីពេលថ្មីៗនេះ ប្រភពបែកធ្លាយបានបញ្ចេញរូបរាង iphone 12 ដែលជាទូរស័ព្ទលំដាប់កំពូលចំនួន 2 ម៉ូឌែលគឺ iphone 12 Pro នឹង iphone 12 Pro Max ដែលមានស៊ុមព័ទ្ធជុំវិញស្រដៀងទៅនឹង iPhone 5ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្ដែគេនៅតែឃើញមានថ្ងាសឆកដដែល គ្រាន់តែតូចជាងមុននឹងមានរូបរាងស្ដើងជាងមុនបន្ដិចផងដែរ។ សម្រាប់លក្ខណៈវិញ iphone 12 Pro Max មានទំហំអេក្រង់ 6.7អ៊ីញ មានកាមេរ៉ា 3 គ្រាប់ដូច iphone 11 Pro Max អញ្ចឹងដែរ។ សម្រាប់ iphone 12 ត្រូវចែកជា 4 ម៉ូឌែល ដូចជា iPhone 12 ទំហំ 5.4 អ៊ីញ, iPhone 12 ទំហំ 6.1 អ៊ីញ, iPhone 12 Pro ទំហំ 6.1 អ៊ីញ (ម៉ូឌែលកំពូល) និង iPhone 12 Pro Max ទំហំ 6.7 អ៊ីញ ។
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជារូបភាពបែកធ្លាយប៉ណ្ណោះ ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរសម្រាប់រូបរាងបែបនេះ?
