ប្រពៃណាស់! ព្រាប សុវត្ថិ បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ដើម្បីទប់ស្កាត់ជំងឺ Covid-19

//s5.kh1.co/95/951563955368448ca8486744e91aca76c471947d.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រពៃណាស់ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចំនួន ៦ខែ ដើម្បីទប់ស្កាត់ និង ប្រយុទ្ធប្រឆាំងជំងឹ Covid-19

ភ្នំពេញ៖ ជាការពិតណាស់ លោក ព្រាប សុវត្ថិ ជាតារាកំពុលតារាច្រៀងម្នាក់ប្រចាំកម្ពុជា ដែលលោកតែងតែមានការគាំទ្រច្រើនពីមហាជនទូទាំងប្រទេស។ មិនត្រឹមតែជាតារាល្បីប៉ុណ្ណោះទេ តែលោកក៏មានមុខងារមួយទៀតផងដែរ ដែលលោកមានមុខងារជាវរសេនីយ៍ឯក និង នាយករងការិយាល័យទី៥ កងទ័ពជើងគោកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេលដែល ជំងឹវីរុស Covid-19 បានរាងរាលដាលមកកាន់កម្ពុជារូបលោកក៏ធលាប់បានយកថវិកាផ្ទាល់ខ្លួនមកបរិច្ចាគ ដើម្បីទប់ស្កាត់ជំងឺនេះផងដែរ តែអ្វីដែលយើងកាន់តែសរសើរពីទឹកចិត្តលោកនោះគឺ ពេលនេះរូបលោក បានបរិច្ចាគជាប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ៤០០,០០០រៀល ចំនួន ៦ខែ ដោយគិតចាប់ពីខែ ឧសភា រហូតដល់ខែ តុលា ឆ្នាំ ២០២០នេះ។

ទឹកប្រាក់ដែលលោក ព្រាប សុវត្ថិ បានបរិច្ចាគចំនួន ៤០០,០០០ រៀល ចំនួន ៦ខែនេះក៏ដើម្បីជួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងពីជំងឺវីរុស Covid-19 នេះផងដែរ។ ក្រោយពីបានឃើញសកម្មភាពល្អ និង ទឹកចិត្តដ៏ប្រពៃនេះរួច មានមហាជន និង អ្នកគាំទ្ររបស់លោក បានកោតសរសើរពីទឹកចិត្តល្អ ដោយបានបរិច្ចាគជាប្រាក់បៀវត្សផ្ទាល់ខ្លួនជួយដល់សង្គមជាតិ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ
លិខិតបញ្ជាក់ពីការបរិច្ចាគប្រាក់បៀវត្ស  លោក ព្រាប សុវត្ថិ
លិខិតបញ្ជាក់ពីការបរិច្ចាគប្រាក់បៀវត្ស  លោក ព្រាប សុវត្ថិ
ព្រាប សុវត្ថិ
Som San
S.S

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T