ភ្នំពេញ៖ សម្លេងដ៏ក្រអួនក្រអៅ របស់កែវ វាសនា តែងតែដក់ជាប់អារម្មណ៍ របស់ប្រិយមិត្ត ជានិច្ច បើទោះបីជាពេលនេះ តារារូបនេះ មិនសូវចេញបទចម្រៀងឲ្យបានញឹកញាប់ ដូចសព្វដងក៏ដោយ ហើយក៏មានហ្វេនជាច្រើន សំណូមពរឲ្យលោក ឧស្សាហ៍ចេញបទ បំពេរចិត្តពួកគេផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែរូបលោក ហាក់ដូចជារវល់នឹងការងារខាងក្រៅ មុខរបររកស៊ីរបស់លោក ច្រើនជាង ហើយបច្ចុប្បន្ននេះ ក៏កំពុងធ្វើផ្ទះ ដែលចំណាយទៅដល់៨០ម៉ឺនដុល្លារឯណោះ ជាពិសេស ផ្ទះមួយនោះ ក៏នឹងរួចរាល់ក្នុងពេលឆាប់ៗផងដែរ ត្រៀមនឹងចូលនៅ ប៉ុន្មានខែទៀតតែប៉ុណ្ណោះ។
ក្នុងនោះ កាលពីថ្មីៗនេះដែរ តារាប្រុសរូបនេះ ក៏បានបង្ហាញនូវវីដេអូមួយ ទាក់ទងនឹង ពីទិដ្ឋភាពខាងក្នុងផ្ទះរបស់លោក ដែលសឹងតែនឹងធ្វើហើយ ១០០ភាគរយទៅហើយ នៅឡើយតែ ដេគ័រខាងក្នុងតែប៉ុណ្ណោះ ដោយសារតែ លោក ចង់ឲ្យផ្ទះមួយនេះ មានលក្ខណៈប្រណីតជាទីបំផុត៕
ចងដឹងថា បែបណា ទស្សនាវីដេអូខាងក្រោម៖