ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាស្គាល់ពី តារាសម្ដែងប្រុស លោក អុឹម ជីវ៉ា ជាតារាសម្ដែងដ៏មានប្រជាប្រិយមួយរូប ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈជាយូរឆ្នាំមកហើយមិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំង មានចិត្តសប្បុរស និងចេះជួយគ្នាក្នុងគ្រាលំបាក ដល់អ្នកដែលខ្វះខាតជាច្រើនទៀតផង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មិនត្រឹមតែមានទឹកចិត្តដ៏ល្អប្រពៃនោះទេ តារាប្រុសរូបនេះ ថែមទាំងមានមុខមាត់សង្ហា គួរជាទីចាប់អារម្មណ៍របស់ ហ្វេនៗគ្រប់គ្នា ផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ លោក អុឹម ជីវ៉ា ស្រាប់តែបានបង្ហោះរូបភាព ប៉ុន្មានសន្លឹក នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញពីមុខមាត់របស់ខ្លួន កាលពីចូលសិល្បៈដំបូងៗ ដែលមើលទៅពិតជាមានភាពខុសប្លែកគ្នា យ៉ាងខ្លាំង ទាំងទម្រង់មុខ និងរូបរាងពណ៌សម្បុរផងដែរ ដែលធ្វើឲ្យអ្នកគាំទ្របានឃើញហើយ ស្ទើរតែចំណាំ មិនចង់បាន៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖