សាំង​ធម្មតា​ចុះមក​ត្រឹម​តម្លៃ​ ២,២៥០រៀល ក្នុង​មួយ​លីត្រ​ពី​ថ្ងៃ ១៦ ​ដល់​៣០​ មេសា​

//s5.kh1.co/d3/d3a2efeacaf2be02fb3704660fe1885ec139a7b8.jpg
សង្គម

 ១៦-មេសា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្មបានចេញសេក្ដីជូនដំណឹងស្ដី​ពីតម្លៃលក់​រាយប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ទាំងអស់ទូទាំងប្រទេស

នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្មបានចេញសេក្ដីជូនដំណឹងស្ដីពីតម្លៃលក់​រាយប្រេងឥន្ធនៈ​នៅតាមស្ថានីយទាំងអស់ទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន​ចែកចាយប្រេង​ឥន្ធនៈ​​នៅ​កម្ពុជា ​ក្រសួងពាណិជ្ជកម្មអះអាងថា សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ។

ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ដ ចាប់ពីថ្ងៃទី១៦ ដល់ ៣០ ខែមេសា ឆ្នាំ២០២០ នឹងចុះមកត្រឹម ២,២៥០ រៀលក្នុង១លីត្រ សម្រាប់សាំងធម្មតា និង ២,៣០០រៀលសម្រាប់​ប្រេងម៉ាស៊ូត។

ខាងក្រោមនេះ ជាតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តន៍ ពីថ្ងៃទី១៦ ដល់ ៣០ ខែមេសា ឆ្នាំ២០២០៖

សេក្ដីជូនដំណឹងពីក្រសួងពាណិជ្ជកម្ម
សេក្ដីជូនដំណឹងពីក្រសួងពាណិជ្ជកម្ម
សេក្ដីជូនដំណឹងពីក្រសួងពាណិជ្ជកម្ម
សេក្ដីជូនដំណឹងពីក្រសួងពាណិជ្ជកម្ម
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T