បាងកក៖ នៅថ្ងៃអង្គារនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីត១៩ ថ្មីចំនួន ៣៤ នាក់ និងអ្នកស្លាប់ម្នាក់ ដែលជាស្ត្រីជនជាតិថៃអ្នកបើកបររថយន្តក្រុង អាយុ ៥២ ឆ្នាំនៅទីក្រុងបាងកក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃអង្គារ ទី ១៤ ខែ មេសា ឆ្នាំ២០២០។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ១៩ បាននិយាយថា៖
ករណីអ្នកឆ្លងជំងឺថ្មីនេះ រួមមាន ២៧ករណី គឺទាក់ទងនឹងករណីមុនៗដូចជា ករណីឆ្លងនៅកន្លែងប្រកួតប្រដាល់ និងកន្លែងកម្សាន្ត ចំណែកមួយចំនួនទៀតគឺកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីរកមូលហេតុនៃការឆ្លងជំងឺនេះ។

សូមជម្រាបផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីត១៩កាលពីខែមករាកន្លងមក ប្រទេសថៃមានអ្នកឆ្លងជំងឺសរុប ២,៦១៣ នាក់ និងមានអ្នកស្លាប់ចំនួន ៤១ នាក់ ខណៈអ្នកជំងឺចំនួន ១,៤០៥ នាក់ផ្សេងទៀតបានជាសះស្បើយ ហើយក៏បានត្រឡប់ទៅផ្ទះវិញដែរ៕
