បរទេស៖ ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាធ្លាប់ស្គាល់ ក្រុមតារាចម្រៀងប្រុស ដែលមានរាងសង្ហាៗ ធ្វើឲ្យកក្រើកក្នុងកម្មវិធីX Factor ដែលត្រូវបានលោកSimon បង្កើតឡើងហើយដាក់ឈ្មោះថា One Direction។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ក្រុមតារាចម្រៀងនេះ បានទទួលភាពល្បីល្បាញយ៉ាងខ្លាំង ចាប់តាំងពីបទដំបូងបំផុតចេញមកគឺបទ «What Make You Beautiful» ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់អ្នកគាំទ្រ ហើយទោះបីជាសព្វថ្ងៃនេះ សមាជិកទាំងអស់គ្នា បានបំបែកគ្នាចេញទៅធ្វើចម្រៀងរៀងខ្លួនក៏ពិតមែន ប៉ុន្តែបទពួកគេទាំងអស់គឺនៅតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗជាច្រើន បាននាំគ្នាសុំឲ្យពួកគេ ត្រលប់មកជាក្រុមឡើងវិញទៀតផង។
ជាក់ស្តែងថ្ងៃនេះ ខ្មែរឡូត សូមលើកយករឿងរ៉ាវ ដែលអតីតសមាជិកក្រុមតារាចម្រៀងប្រុស One Direction ដែលមានឈ្មោះថា Zayn Malik បានធ្វើក្រោយពី រូបគេសម្រេចចិត្តចាក់ចេញពីក្រុមនេះដំបូងៗ តើតារាចម្រៀងប្រុសរូបនេះបានធ្វើអ្វីខ្លះ ដែលធ្វើទំនាក់ទំនងរវាងរូបគេ និងអតីតសមាជិក្នុងក្រុម ត្រូវបានកាត់ផ្តាច់ដូចសព្វថ្ងៃ។
ក្រោយពី ចាកចេញដំបូងៗ របស់តារាចម្រៀងប្រុសរូបនេះ ធ្វើឲ្យអ្នកគាំទ្រ មានការឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំងនិង មិនស្មានថាអាជីព ដែលគាត់កំពុងតែធ្វើនេះទទួលបានភាពជោគជ័យ យ៉ាងខ្លាំងក៏ដោយចុះ ដោយគាត់ ធ្លាប់ប្រាប់ថាវាជាការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវដែលគាត់ត្រូវធ្វើ៕
សូមមើលរូបភាពនិង អ្វីដែលZayn បានធ្វើដំបូងៗនៅពេលគាត់ចាកចេញពី One Direction ភ្លាមៗ៖
+Zayn Malik៖មិនដែលស្តាប់បទចម្រៀងរបស់ One Direction នោះទេ។
+Zayn Malik៖ មិនមានឱកាសសម្រាប់និយាយពាក្យក្នុងចិត្ត រហូតដល់ពេលដែលគេចាកចេញទើបគេនិយាយថា វាជាបទពិសោធមួយដ៏ល្អដែលខ្ញុំធ្លាប់ឆ្លងកាត់ ប៉ុន្តែខ្ញុំមិនបានទទួលអារម្មណ៍ថាកក់ក្តៅឡើយ។
+Zayn Malik៖ មិនដែលចង់ធ្វើការជាក្រុមជាមួយក្រុម One Direction ឡើយ។
+Zayn Malik៖ គិតថាទំនាក់ទំនងរវាងគេ និងមិត្តចាស់ ចាប់ផ្តើមផ្លាស់ប្តូរនៅពេលដែលពួកគេក្លាយជាតារាចម្រៀងល្បី៕




