តារាល្បីម្នាក់នេះ ចែកលុយផ្ទាល់ៗ ម្នាក់បាន៣០ ទៅ៦០ដុល្លារ ឲ្យអ្នកក្រច្រើននាក់ ខណៈពេលកូវីដ១៩ រាតត្បាត

//s5.kh1.co/8c/8cb2a41d4bfd760f6f7624b0d10ea2b37a5f5f74.jpg
តារា & កម្សាន្ដ

 ០៨-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងថៃដ៏ល្បី លោក Bun Baranluek ក៏បានស្ម័គ្រចិត្តចូលរួមជួយដល់សង្គម ដើម្បីទប់ស្កាត់វីរុស Covid-19 ដោយលោក បានដឹកនាំក្រុមអ្នកស្ម័គ្រចិត្ត ចុះចែកថវិកាផ្ទាល់ខ្លួន ចំនួន ៥ លានបាត ដែលប្រហាក់ប្រហែលនឹង ១២៥០០០ ដុល្លារ ព្រមទាំងម៉ាសជាច្រើន ជូនទៅដល់អ្នកភូមិមួយចំនួន ផងដែរ។

ថៃ៖ នៅក្នុងអំឡុងពេល ដែលវីរុស Covid-19 កំពុងតែរីករាលដាលខ្លាំង ព្រមទាំងបានបង្ក បញ្ហានិង ផលប៉ះពាល់យ៉ាងខ្លាំង ដល់មនុស្សជាច្រើននោះ នាពេលបច្ចុប្បន្ននេះ ក៏មានមនុស្ស ព្រមទាំងអ្នក ដែលនៅក្នុងឧស្សាហកម្មកំសាន្ត ក៏បានមកបង្ហាញសេចក្តីសប្បុរស ចំណាយថវិកាជាច្រើន  ដើម្បីជួយដល់សង្គមក្នុងគ្រាមានអាសន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សម្រាប់ តារាសម្ដែងថៃដ៏ល្បី លោក Bun Baranluek ក៏បានស្ម័គ្រចិត្តចូលរួមជួយដល់សង្គម នៅក្នុងពេលមានវិបត្តិបែបនេះផងដែរ ដោយកាលពីពេលថ្មីៗនេះ លោក បានដឹកនាំក្រុមអ្នកស្ម័គ្រចិត្ត ចុះចែកថវិកាផ្ទាល់ខ្លួន ចំនួន ៥ លានបាត ដែលប្រហាក់ប្រហែលនឹង ១២៥០០០ ដុល្លា ព្រមទាំងម៉ាសជាច្រើន ជូនទៅដល់អ្នកភូមិមួយចំនួន នៅក្នុងខេត្ត Samut Prakan។

ជាមួយគ្នានេះដែរ លោក Bun Baranluek បានចែកប្រាក់ដល់ អ្នកដែលជួលផ្ទះ ក្នុងម្នាក់បាន ៥០០ បាត ហើយចំពោះផ្ទះណា ដែលមានមនុស្សឈឺ លោកនឹងឲ្យ ប្រាក់ចំនួន ១០០០ ទៅ ២០០០ បាត ផងដែរ។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា លោកមានបំណង នាំយកប្រាក់ចំនួន ៥ លានបាត ដើម្បីជួយមនុស្សមួយចំនួនដែលរងផលប៉ះពាល់ ដោយសារ វីរុស Covid-19 ដែលធ្វើឲ្យពួកគេ គ្មានការងារធ្វើ គ្មានលុយទិញម្ហូប ហើយព្រមទាំងគ្មានម៉ាសការពារមេរោគ។

យ៉ាងណាមិញ អ្នកទាំងនោះពិតជាមានភាពសប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណដល់លោកយ៉ាងខ្លាំង ជាពិសេស ក្រោយពីបានជ្រាបបែបនេះហើយ បណ្ដាហ្វេនៗ ព្រមទាំងមហាជចជាច្រើន ពិតជាចូលរួមកោតសរសើរដល់រូបលោក ដែលមានទឹកចិត្តដ៏ល្អប្រពៃ ដែលចេះជួយគ្នា នៅក្នុងគ្រាមានអាសន្នបែបនេះទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 Bun Baranluek
 Bun Baranluek
 Bun Baranluek
 Bun Baranluek
 Bun Baranluek
 Bun Baranluek
 Bun Baranluek
 Bun Baranluek
សកម្មភាពរបស់  Bun Baranluek ចុះចែកលុយដល់អ្នកភូមិ
សកម្មភាពរបស់  Bun Baranluek ចុះចែកលុយដល់អ្នកភូមិ
សកម្មភាពរបស់  Bun Baranluek ចុះចែកលុយដល់អ្នកភូមិ
សកម្មភាពរបស់ Bun Baranluek ចុះចែកលុយដល់អ្នកភូមិ
សកម្មភាពរបស់  Bun Baranluek ចុះចែកលុយដល់អ្នកភូមិ
សកម្មភាពរបស់ Bun Baranluek ចុះចែកលុយដល់អ្នកភូមិ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T