ក្រសួងអប់រំ សម្រេច​ពន្យារ​ពេល​ប្រឡង​បាក់​ឌុប និង​ឌីប្លូម​ ក្នុង​ឆ្នាំនេះ

//s5.kh1.co/b3/b3beca4c753f13dafa3d20935e8b073ae6db53be.jpg
សង្គម

 ០៨-មេសា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ក្រសួងអប់រំ បានប្រកាសពីការពន្យារពេល នៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) និងឌីប្លូមក្នុងឆ្នាំនេះ

ក្រសួងអប់រំ បានប្រកាសពីការពន្យារពេល នៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលគ្រោងធ្វើចាប់ពីថ្ងៃទី ១៧ សីហា ដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២០។ ក្រៅពីនេះ ក្រសួងក៏ពន្យារពេល​ប្រឡងសញ្ញា​បត្រមធ្យម​សិក្សាបឋមភូមិ (ឌីប្លូម) ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែសីហា ដល់ថ្ងៃទី១០ សីហាឆ្នាំ២០២០នេះ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការកត់សម្គាល់ ក្រសួងបញ្ជាក់ថា កាលបរិច្ឆេទនៃសម័យប្រឡងថ្នាក់ជាតិទាំង២កម្រិតនេះ នឹងបញ្ជាក់​នៅពេល​ក្រោយ។ នេះបើតាមការណែនាំរបស់ក្រសួងអប់រំ ចេញផ្សាយនៅថ្ងៃទី ៨ មេសានេះ។

ទន្ទឹមនឹងការប្រកាសពន្យារពេលប្រឡងទាំង២កម្រិត ក្រសួង បញ្ជាក់​ឲ្យ​សិស្សានុសិស្ស ត្រូវស្វ័យសិក្សា​នៅតាមផ្ទះ ដោយប្រើប្រាស់​សៀវភៅគោល និងតាមរយៈប្រព័ន្ធអេឡិចត្រូនិក(E-Learning) ដែល​មាននៅក្នុងគេហទំព័រផ្លូវការ​ក្រសួង ដែល​រួម​មាន YouTube និង Facebook ផ្លូវការ​របស់ក្រសួងអប់រំ ឬមជ្ឈមណ្ឌលសិក្សាអេឡិត្រូនិក elearning.moyes.gov.kh រួម​ជាមួយនឹងប្រព័ន្ធ E-School Cambodia, ប្រព័ន្ធ Wiki School ទាំងនៅលើកម្មវិធីទូរសព្ទដៃ និងមានចាក់ផ្សាយនៅ​ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១, ទូរទស្សន៍ OneTV ប៉ុស្តិ៍លេខ ៦, ទូរទស្សន៍ខ្សែកាប SkyOne ប៉ុស្តិ៍លេខ៣៥, ទូរទស្សន៍ Wiki School TV ជាដើម និងប្រភពផ្សេងៗទៀត៕

សេចក្តីប្រកាសរបស់ក្រសួងអប់រំ
សេចក្តីប្រកាសរបស់ក្រសួងអប់រំ
សេចក្តីប្រកាសរបស់ក្រសួងអប់រំ
សេចក្តីប្រកាសរបស់ក្រសួងអប់រំ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T