គិលានុបដ្ឋាយិកាម្នាក់នេះ សរសេរបណ្ដាំមរតកទុកឲ្យមិត្តប្រុសរួចជាស្រេច ដោយសារខ្លាចបាត់បង់ជីវិតពេលប្រយុទ្ធជាមួយនឹងវីរុសកូវីដ-១៩

//s5.kh1.co/f3/f3f0668640c8d979f37aad9483cf87cc6c042f1d.jpg
សង្គម

 ០៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

គិលានុបដ្ឋាយិកាដ៏វ័យក្មេងម្នាក់ឈ្មោះថា Kate O’Flaherty អាយុ២១ឆ្នាំ មកពីរដ្ឋធានី Dublin នៃសាធារណរដ្ឋអៀរឡង់ បានសរសេរបណ្ដាំមរតកទុកឲ្យមិត្តប្រុស។

អៀរឡង់៖ ថ្មីៗនេះ គិលានុបដ្ឋាយិកាដ៏វ័យក្មេងម្នាក់ឈ្មោះថា Kate O’Flaherty អាយុ២១ឆ្នាំ មកពីរដ្ឋធានី Dublin នៃសាធារណរដ្ឋអៀរឡង់ បានសរសេរបណ្ដាំមរតកទុកឲ្យមិត្តប្រុសជាទីស្រលាញ់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Kate បានសរសេរលិខិតបណ្ដាំមរតកនោះ រួចយកទៅទុកនៅក្នុងបន្ទប់ និងប្រាប់មិត្តប្រុសពីកន្លែងលាក់ទុក ក្នុងករណីណាមួយកើតឡើងចំពោះនាងពេលប្រយុទ្ធនៅសមរភូមិជួរមុខនៃវីរុសកូវីដ-១៩

យ៉ាងណាមិញ នាង Kate ត្រូវរង់ចាំរហូតដល់រដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ដើម្បីរកសាក្សីចំនួន២នាក់ចុះហត្ថលេខាទៅលើឯកសារឲ្យមានសុពលភាព។ ហើយចំពោះការធ្វើបណ្ដាំមរតកនេះដែរ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Farewill ផ្ដល់ជូនដោយឥតគិតថ្លៃចំពោះបុគ្គលិកពេទ្យទាំងអស់ ដែលជាធម្មតាគិតថ្លៃសេវាចំនួនប្រមាណ១១០ដុល្លារអាមេរិក។

ជុំវិញរឿងរ៉ាវខាងលើនេះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានចេញមុខផ្ដល់កម្លាំងចិត្តទៅកាន់នាង Kate ឲ្យខិតខំប្រឹងប្រែងធ្វើការ និងត្រូវតែជោគជ័យក្នុងការងារជាមួយនឹងសុខភាពដ៏ល្អផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Kate O’Flaherty
នាង Kate O’Flaherty
នាង Kate O’Flaherty
នាង Kate O’Flaherty
នាង Kate O’Flaherty
នាង Kate O’Flaherty
សាររៀបរាប់នៅលើបណ្ដាញសង្គមរបស់នាង
សាររៀបរាប់នៅលើបណ្ដាញសង្គមរបស់នាង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T