ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តរាល់គ្នាប្រាកដជា បានជ្រាបរួចមកហើយពី ចំណងស្នេហ៍រវាង តារាប្រុសដ៏មានប្រជាប្រិយភាព លោកប៉ែន ចំរ៉ុង និងភរិយា ដែលពោរពេញដោយសុភមង្គល គួរឲ្យច្រណែនខ្លាំងណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានរៀបការរួចមក ទីបំផុត ប៉ែន ចំរ៉ុង បានក្លាយជាប៉ាគេ ហើយភរិយា កំពុងពរពោះកូនក្នុងផ្ទៃ ដែលធ្វើឲ្យគូស្វាមីមួយគូនេះ រង់ចាំទទួលវត្តមាន សមាជិកថ្មីនេះយ៉ាងតក់ក្រហល់។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ តារារូបនេះ បានបង្កភាពភ្ញាក់ផ្អើលសារជាថ្មី ដោយបានបង្ហោះរូបភាពមួយសន្លឹក ជាមួយភរិយា នៅឯមាត់សមុទ្រ អមដោយកាយវិការថើបក្បាលពោះភរិយា ជាមួយនឹងបរិយាកាសដ៏ស្រស់ត្រកាលនៅទីនោះថែមផងនោះ ធ្វើឲ្យរូបថតមួយសន្លឹកនោះ ពិតជាមើលទៅមានភាពរ៉ូមែនទិកខ្លាំងណាស់។
លើសពីនេះ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត តាមរយៈរូបមួយសន្លឹកនេះដែរ ប៉ែន ចំរ៉ុង បានអមមកជាមួយសារ ដ៏មានន័យផ្អែមល្ហែមថា៖
ក្រោយពីឃើញបែបនេះហើយ បាននាំអារម្មណ៍ឲ្យហ្វេនៗរាល់គ្នា ក្នុងបណ្ដាញសង្គមមានភាពភ្ញាក់ផ្អើលគ្រប់គ្នា ជាពិសេស សារដ៏មានន័យផ្អែមល្ហែម មួយនេះផ្ទាល់តែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖