អត្រាមរណៈក្នុងរយៈពេលមួយថ្ងៃ នៅសហរដ្ឋអាមេរិក ដោយសារជំងឺកូវីដ-១៩ បានផ្ទុះខ្លាំង កាលពីថ្ងៃអង្គារ

//s5.kh1.co/80/800c65a258f115f8fa4b40ad170c42c4e5a24f9a.jpg
សង្គម

 ០៨-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ចំនួននេះគឺជាចំនួនតួលេខដ៏ច្រើនបំផុត ដែលត្រូវបានកត់ត្រាក្នុងរយៈពេលមួយថ្ងៃ។

អាមេរិក៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ចំនួនសរុប ១២,៧២២ នាក់ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ដោយមានការកើនឡើងចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃ ១,៧៣៦ នាក់។ ចំនួននេះគឺជាចំនួនតួលេខដ៏ច្រើនបំផុត ដែលត្រូវបានកត់ត្រាក្នុងរយៈពេលមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមទិន្នន័យដែលផ្ដល់ដោយ សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា កំណត់ត្រាកាលពីមុនសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយថ្ងៃ គឺមានចំនួន ១,៣៤៤ នាក់ នៅក្នុងប្រទេសអាមេរិក។ ចំនួននោះបានកើតឡើង នៅថ្ងៃទី៤ ខែមេសា។

អាមេរិកមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៅលើពិភពលោក
អាមេរិកមានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេ នៅលើពិភពលោក

ចំនួនករណីខាងលើនេះរាប់បញ្ចូលទាំងករណីមកពីរដ្ឋទាំង ៥០ រួមមានរដ្ឋធានីវ៉ាស៊ីនតោន និងទឹកដីអាមេរិកផ្សេងទៀត ក៏ដូចជាករណីដែលកើតមាន ពេលប្រជាជនធ្វើដំណើរត្រឡប់ចូលមកក្នុងប្រទេសវិញផងដែរ។​

យ៉ាងណាមិញ គិតមកត្រឹមពេលនេះ រដ្ឋ Wyoming នៅមិនទាន់ត្រូវបានគេរាយការណ៍ អំពីករណីស្លាប់ដោយជំងឺកូវីដ-១៩នេះ នៅឡើយទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T