​ប្រទេសថៃ​រកឃើញអ្នកឆ្លង​ជំងឺកូវីត១៩​ថ្មីចំនួន ៣៨ នាក់ និងអ្នកស្លាប់ម្នាក់

//s5.kh1.co/6b/6b00e489326a7c153415634207e4bec582dbd01e.jpg
សង្គម

 ០៧-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

​ប្រទេសថៃ​មានអ្នកឆ្លងជំងឺសរុប ២,២៥៨ នាក់

បាងកក៖ ​ទីភ្នាក់ងារនាំពាក្យរដ្ឋាភិបាល​ថៃបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រទេសថៃ​បានរកឃើញ​អ្នកឆ្លងជំងឺកូវីត១៩ ថ្មីចំនួន ៣៨ នាក់​ និង​អ្នកស្លាប់ម្នាក់ ដែលជាបុរសអាយុ ៥៤ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្ត្រីម្នាក់បានពាក់ម៉ាស និងរបាំងមុខការពារជំងឺកូវីត១៩ នៅទីក្រុងបាងកកប្រទេសថៃ
ស្ត្រីម្នាក់បានពាក់ម៉ាស និងរបាំងមុខការពារជំងឺកូវីត១៩ នៅទីក្រុងបាងកកប្រទេសថៃ

លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីត​១៩ ​បាននិយាយថា៖

ករណីអ្នកឆ្លងជំងឺថ្មីនេះ រួមមាន ១៦ករណី ជាករណី​ឆ្លងមកពីក្រៅប្រទេស, ​១៧ករណី គឺទាក់ទងនឹងករណីមុនៗដូចជា ករណីឆ្លងនៅកន្លែងប្រកួតប្រដាល់និងកន្លែងកម្សាន្ត ចំណែក​ ៥​ករណីផ្សេងទៀត​ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម ដើម្បីរកមូលហេតុនៃការឆ្លងជំងឺនេះ។

Taweesin Wisanuyothin
មន្រ្តីប៉ូលីសថៃកំពុងត្រួតពិនិត្យ ការធ្វើដំណើរ
មន្រ្តីប៉ូលីសថៃកំពុងត្រួតពិនិត្យ ការធ្វើដំណើរ

សូមជម្រាបផងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីត១៩កាលពីខែមករាកន្លងមក  ​ប្រទេសថៃ​មានអ្នកឆ្លងជំងឺសរុប ២,២៥៨ នាក់ និងមានអ្នកស្លាប់ចំនួន ២៧ នាក់ ខណៈអ្នកជំងឺចំនួន ៨២៤ នាក់ផ្សេងទៀតបានជាសះស្បើយ ហើយក៏បានត្រឡប់ទៅផ្ទះវិញដែរ៕

ក្រុមអ្នកស្ម័គ្រចិត្តបាញ់ថ្នាំសំលាប់មេរោគតាមដងផ្លូវក្នុង​ទីក្រុងបាងកក
ក្រុមអ្នកស្ម័គ្រចិត្តបាញ់ថ្នាំសំលាប់មេរោគតាមដងផ្លូវក្នុង​ទីក្រុងបាងកក
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T