ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តច្បាស់ជាបានឃើញផ្ទះវីឡាដ៏ស្កឹមស្កៃតម្លៃ ៧០ម៉ឺនដុល្លារ ដែល បេនី យុំាង តែងតែបង្ហាញពីផ្ទះមួយនេះជាញឹកញាប់ បើទោះបីមិនទាន់បានរៀបចំតុបតែងលម្អបាន មួយរយភាគរយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ នាងក៏បានបង្ហាញពីទិដ្ឋភាពខ្លះៗនៅក្នុងផ្ទះវីឡាមួយនេះ ដោយមើលទៅពិតជាធំទូលាយ ជាពិសេសបន្ទប់នីមួយៗតែម្ដង រៀបចំពិតជាស្អាតគួរឲ្យចង់រស់នៅ។ ដោយផ្ទះមួយនេះ បានមកពីការខិតខំប្រឹងប្រែងរបស់នាងផ្ទាល់ ហើយពេលនេះនាងក៏កាន់តែជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនផងដែរ។
តួយ៉ាង កាលពីពេលថ្មីៗនេះ បេនី យុំាង បានបង្ហាញបន្ទប់ដាក់សម្លៀកបំពាក់ មើលទៅពិតជាស្រស់ស្អាត តែបើងាកមកមើលពីបន្ទប់ដាក់ស្បែកជើងរបស់នាងវិញ ក៏មិនអន់ប៉ុន្មានឡើយ ឃើញថាពិតជាធំទូលាយ មិនខុសពីបន្ទប់គេង ហើយបន្ទប់ដាក់ស្បែងជើងនេះ ពិតជាស្រស់ស្អាត និង ធំខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖