ប្រទេសចិន៖ គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ីបាននិយាយនាព្រឹកថ្ងៃសៅរ៍នេះថា ក្រុងវូហាននៃប្រទេសចិនត្រូវបានគេរាយការណ៍កាលពីថ្ងៃសុក្រថាមានករណីឆ្លងជម្ងឺកូវីដ-១៩ មួយករណីថ្មីបន្ថែម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខេត្តនេះត្រូវបានបានឃើញមានអ្នកស្លាប់ថ្មី ៤ នាក់ដែលទាំងអស់ត្រូវបានរាយការណ៍ នៅក្រុងវ៉ូហានកាលពីថ្ងៃសុក្រ។ ករណីដែលត្រូវបានបញ្ជាក់ថ្មីនេះត្រូវបានចាត់ថ្នាក់ឡើងវិញ ពីអ្នកជម្ងឺដែលមានរោគសញ្ញានៃជម្ងឺកូវីដ-១៩ ។
ខេត្តនេះបានបញ្ជាក់ថាអ្នកជម្ងឺដែលមានរោគសញ្ញានៃជម្ងឺកូវីដ-១៩ ចំនួន៣៨ នាក់នៅថ្ងៃសុក្រ ដែលនាំអោយអ្នកមានរោគសញ្ញានៃជម្ងឺនេះសរុបកើនដល់ ៧២៩ នាក់(ក្នុងចំណោមអ្នកឆ្លង ៨៣៤នាក់) ដែលពួកគេទាំងអស់ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលពីអ្នកជំនាញខាងវេជ្ជសាស្ត្រនៅល្ងាចថ្ងៃសុក្រ។
អ្នកជម្ងឺកូវីដ-១៩ សរុប ១៥០ នាក់ ត្រូវបានអនុញ្ញាតិអោយចេញពីមន្ទីរពេទ្យ បន្ទាប់ពីបាន ជាសះស្បើយកាលពីថ្ងៃសុក្រ។ ក្នុងចំណោមអ្នកឆ្លង ៨៣៤ នាក់ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈ ១៩៤ នាក់នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរនិង ១០៩ នាក់ទៀតកំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។
រហូតមកដល់ពេលនេះខេត្តហ៊ូប៉ីបានរាយការណ៍ថាមានករណីឆ្លងជម្ងឺកូវីដ-១៩ ចំនួន ៦៧,៨០៣ ករណីដែលក្នុងនោះមានចំនួន ៥០,០០៨ នៅក្រុងវូហាន៕