ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបច្បាស់ តារាស្រី និងជាអ្នកជំនួញវ័យក្មេង កញ្ញា បេនីយ៉ាំង ទើបតែទិញផ្ទះវីឡាថ្មីតម្លៃ ៧៣ម៉ឺនដុល្លារ ក្រោមការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំមកនេះ ធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរដល់នាងយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈរូបភាពដែលនាងបង្ហាញ ទោះបីជាផ្ទះនេះទើបតែរៀបចំចូលនៅយ៉ាងណាក្តី តែមើលទិដ្ឋភាពខាងក្នុងផ្ទះពិតជាធំទូលាយខ្លាំង មិនត្រឹមតែប៉ុណ្ណោះការរៀបចំពិតជាស្រស់ស្អាតគួរឲ្យចង់រស់នៅតែម្តង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានធ្វើការបង្ហាញជាមួយនឹងបន្ទប់ដាក់របស់របរប្រើប្រាស់របស់នាង ដែលទើបនឹងរៀបចំរួច ឃើញថាពិតជាធំខ្លាំងតែម្តង។
មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ តារាស្រីរូបនេះបានធ្វើការរៀបចំ ជាមួយនឹងកាបូបប្រ៊េនៗរបស់នាង មើលទៅពិតជាស្រស់ស្អាតខ្លាំងតែម្តង។ តែបើងាកមកមើលបន្ទប់ញុំអាហារពេលរៀបចំរួច ឃើញថាស្អាតប្លែកខ្លាំង មើលទៅហាយសូរខ្លាំងតែម្តង ខណៈពេលដែលការរៀបចំម្តងៗអស់លុយរាប់ម៉ឺនដុល្លារ៕
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖