ចប់ហើយ! រឿងភាគថ្មីសម្ដែងដោយ Kimberly និងTik ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ ព្រោះតែ...

//s5.kh1.co/ca/caa430a3e23343661d23209ddc4064338ca04446.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿងភាគថៃដ៏ល្បី ដែលសម្ដែងដោយ Kim និង Tik ត្រូវបានគេរិះគន់យ៉ាងខ្លាំង ពីរឿងកាត់តខុសបច្ចេកទេស ដោយនៅមើលឃើញ អេក្រង់ពណ៌បៃតង នៅពេលកំពុងតែចាក់ផ្សាយ ទៀតផង

ថៃ៖ រឿងភាគថៃដ៏ពេញនិយម ដែលកំពុងតែចាក់ផ្សាយ មានចំណងជើងថា «Dung Duang Haruetai» ដែលបានចូលរួមសម្ដែងដោយ តារាប្រុសស្រីដ៏ល្បី លោក Tik Jesadaporn និងនាង Kimberley ព្រមទាំងត្រូវបានហ្វេនៗជាច្រើនធ្វើការតាមដាន យ៉ាងជក់ចិត្ត ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុ​ន្តែ ថ្មីៗនេះ នៅក្នុងរឿងភាគដ៏ល្បីមួយនេះ ស្រាប់តែមាន អ្នកទស្សនាមួយចំនួន បានធ្វើការរិះគន់ទៅលើ បច្ចេកទេសកាត់ត ដោយបានបង្ហាញរូបភាព ជាមួយនឹងឈុតដែល តួអង្គទាំងពីរ ត្រូវបើកទ្វារ ទៅរក ប្រហោង អាថ៌កំបាំងមួយ ប៉ុន្តែ បែរជានៅមើលឃើញ អេក្រង់ពណ៌បៃតង នៅពេលកំពុងតែ ចាក់ផ្សាយ ទៀតផង។

លើសពីនេះទៅទៀត អ្នកទាំងនោះ បានបន្ថែមថា រឿងភាគមួយនេះពិតជា ចំណាយប្រាក់ច្រើនណាស់ តែស្រាប់តែមានកំហុសបែបនេះទៅវិញ  ព្រមទាំងបានចោទសួរថា តើក្រុមការងារ​ មានបានពិនិត្យឲ្យបានច្បាស់លាស់ មុននឹងចាក់ផ្សាយដែរឬទេ ។

ប៉ុន្តែ ទោះជាយ៉ាងណា ក៏មានបណ្ដាហ្វេនៗមួយចំនួនទៀត បានចេញមកពន្យល់ថា បើធ្វើកាទស្សនា ពីការចាក់ផ្សាយ តាមទូរទស្សន៍​ នឹងអាចមើលឃើញដូចធម្មតា ផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Kim
Kim
Tik និង Kim
Tik និង Kim
Tik និង Kim
Tik និង Kim
ឈុតនៅក្នុងសាច់រឿង
ឈុតនៅក្នុងសាច់រឿង
រូបភាពដែលមើលឃើញតាមទូរទស្សន៍
រូបភាពដែលមើលឃើញតាមទូរទស្សន៍
រូបភាពដែលត្រូវបានគេរិះគន់ ថាខុសបច្ចេកទេស
រូបភាពដែលត្រូវបានគេរិះគន់ ថាខុសបច្ចេកទេស
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T