ខេត្តភូកេត៖ ប៉ូលីសបានចាប់ខ្លួនជនបរទេស ៩ នាក់ និងស្ត្រីថៃ ៥ នាក់ដែលបានប្រព្រឹត្ត ខុសនឹងបទបញ្ជាប្រឆាំងនឹងការប្រមូលផ្តុំគ្នា ដើម្បីគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ-១៩។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពួកគេត្រូវបានចាប់ខ្លួននៅលើដំបូលផ្ទះជួលមួយនៅលើផ្លូវ Sirirat ក្នុងតំបន់ Patong នៃស្រុក Kathu កាលពីយប់ថ្ងៃពុធ បន្ទាប់ពីប៉ូលីសបានទទួលពាក្យបណ្តឹងអំពីពិធីជប់លៀងឮសំឡេងខ្លាំងៗ។
ជនបរទេសដែលត្រូវបានចាប់ខ្លួនរួមមានបុរស ៦ នាក់និងស្ត្រី ៣ នាក់រួមមាន៖ ជនជាតិអូស្ត្រាលី Al-Mouzafar Mohamad អាយុ ២២ ឆ្នាំ, ជនជាតិអង់គ្លេស Britons Oliver Hoskins អាយុ ២៣ ឆ្នាំ, Alan Jonesអាយុ ២២ ឆ្នាំ និង Stuart McDonough អាយុ ២៩ ឆ្នាំ, ជនជាតិអ៊ុយក្រែន Zakharov Andrii អាយុ ២៧ ឆ្នាំ, Petriv Tetiana អាយុ ២២ ឆ្នាំ, Chala Anasiia អាយុ ២២ ឆ្នាំ និង Semko Iana អាយុ ៣១ ឆ្នាំ, និងជនជាតិអាមេរិក Russell Robertson អាយុ ៣២ ឆ្នាំ។
ស្ត្រីថៃទាំង ៥ នាក់នោះមាន៖ នាង Nida Usen អាយុ ៣១ ឆ្នាំមកពីខេត្ត Satun, នាង Boonchanok Roongruang អាយុ ៣៦ មកពីខេត្ត Trang, នាង Supika Kitdee អាយុ ២៨ មកពីខេត្តឈុនបូរី, នាង Narumon Thuadao អាយុ ២៣ មកពីខេត្ត ណាខុនស៊ីថាមម៉ារ៉ាត; និង នាង Wararin Jaidee អាយុ ៣៣ ឆ្នាំមកពីខេត្ត Satun ។
ប៉ូលីសបានរកឃើញកញ្ឆាចំនួន ៤ ក្រាម និងកូកាអ៊ីន ០,៩៤ ក្រាមជារបស់ពួកគេ ហើយក៏បានរឹបអូសយកស្រាជាច្រើនដប និងឧបករណ៍បំពងសំឡេងជាច្រើនផងដែរ។
ពួកគេត្រូវបានចោទប្រកាន់ពីបទរំលោភទាំងបទបញ្ជាដាក់ប្រទេសគ្រាអាសន្ន និងបទបញ្ជារបស់អភិបាលខេត្តភូកេតហាមឃាត់មិនអោយមានការប្រមូលផ្តុំមនុស្ស៕