ថៃ៖ កូវីដ-១៩ និងភ្លើងឆេះព្រៃមិនទាន់ស្ងាត់ផង ឥលូវក្រសួង​ព្រមាន​ថា​នឹងមាន​ព្យុះព្រឹលទៀត

//s5.kh1.co/2b/2be27195490165e8ed254ff6e5200079442c0ff2.jpg
សង្គម

 ០២-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នាយកដ្ឋានឧតុនិយមកាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថានឹងមានព្យុះរដូវក្តៅនិងព្យុះព្រឹល នៅភាគខាងជើង ភាគឥសាន្ត ភាគខាងកើត និងតំបន់វាលទំនាបកណ្តាលចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យនេះ។

ថៃ៖ នាយកដ្ឋានឧតុនិយមកាលពីថ្ងៃព្រហស្បតិ៍បានព្យាករណ៍ថា នឹងមានព្យុះរដូវក្តៅ និងព្យុះព្រឹល នៅភាគខាងជើង ភាគឥសាន្ត ភាគខាងកើត និងតំបន់វាលទំនាបកណ្តាលចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Somsak Khaosuwan អគ្គនាយកនៃនាយកដ្ឋាននេះបាននិយាយថា ព្យុះទាំងនេះ បណ្តាលមកពីប្រព័ន្ធសម្ពាធខ្ពស់ដែលបានបក់បោកចេញពីប្រទេសចិនដល់ប្រទេសឡាវ និងសមុទ្រចិនខាងត្បូង។

លោកបាននិយាយថា វាបណ្តាលឲ្យមានខ្យល់ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង ដល់ភាគឥសាន្ត ភាគខាងកើត ខ្ពង់រាបកណ្តាល និងភាគខាងជើង ខណៈដែលផ្នែកខាងលើនៃប្រទេសមានអាកាសធាតុក្តៅខ្លាំង។

https://s5.kh1.co/__image/w=650,h=434,q=100/28/28c04953c60f625b90ef48dd790162192bf8fe34.jpg

ការព្រមានដំបូងគឺសម្រាប់ខេត្តភាគខាងជើងមានដូចជា៖ ខេត្តកាំផែងភេត,ណាន់, ភីឈីត, ភេធឆាប៊ុន, ពិស្ណុលោក, សុខោទ័យ, និងអ៊ូតារ៉ាឌីត។ សម្រាប់ខត្តនៅភាគឥសាន្តរួមមាន៖ អាំណាតឆារ៉ឺន, បឹងកាន, បូរីរ៉ាំ, ឆៃយ៉ាភូមិ, កាឡាស៊ីន, ខនគែន, ឡៃ, មហាសារ៉ាខាម, ម៉ុកដាហាន, ណាខនផានុម, នគរាជសីមា, ណុងប៊ូឡាំភូ, ណុងខៃ, រ៉យអ៊ែត, សាខនណាខន, ស៊ីសាកេត, សុរិន្ទ, ឧប៊ុនរ៉ាតថានី, ឧដនថានី, និង ខេត្ត យ៉ាសុថន ។

នៅតំបន់ទំនាបកណ្តាលមាន៖ ខេត្តឡុបបូរី, នគរសុវណ្ណ និងខេត្ត សារៈបូរី ។ នៅភាគខាងកើតមានខេត្តដូចជា៖  ខេត្តឆាឆឹងសាវ, ចន្ថបូរី, ឈុនបូរី, នគរណាយ៉ុគ, ប្រាឈីនបូរី, រ៉ាក់យ៉ង, ស្រះកែវ និងខេត្តត្រាត។

នៅក្នុងសប្តាហ៍នេះព្យុះរដូវក្តៅ និងព្យុះព្រឹលត្រូវបានព្យាករណ៍សម្រាប់ខេត្តឈៀងម៉ៃ, ឈៀងរ៉ៃ, កាំផែងផេត, ឡាំផាង, ឡាំភុន, ណាន, ផាយ៉ៅ, ភេតចាប៊ុន, ភីឈីត, ពិស្ណុលោក, ព្រែ, សុខោទ័យ, តាក់ និងអ៊ូតារ៉ាឌីត។

នៅខេត្តភាគឥសាន្តមាន៖ អាំណាតឆារ៉ឺន, បឹងកាន, បូរីរ៉ាំ, ឆៃយ៉ាភូមិ, កាឡាស៊ីន, ខនគែន, ឡៃ, មហាសារ៉ាខាម, ម៉ុកដាហាន, ណាខនផានុម, នគរាជសីមា, ណុងប៊ូឡាំភូ, ណុងខៃ, រ៉យអ៊ែត, សាខនណាខន, ស៊ីសាកេត, សុរិន្ទ, ឧប៊ុនរ៉ាតថានី, ឧដនថានី, និង ខេត្ត យ៉ាសុថន ។

នៅតំបន់ទំនាបកណ្តាលមាន៖ ខេត្តឡុបបូរី, នគរសុវណ្ណ, សារៈបូរី, ស៊ីងបូរី និងខេត្ត ឧថៃថានី ។ ខេត្តនៅភាគខាងកើតមានដូចជា៖  ខេត្តឆាឆឹងសាវ, ចន្ថបូរី, ឈុនបូរី, នគរណាយ៉ុគ, ប្រាឈីនបូរី, រ៉ាក់យ៉ង, ស្រះកែវ និងខេត្តត្រាត។

https://s5.kh1.co/__image/w=650,h=369,q=100/2b/2be27195490165e8ed254ff6e5200079442c0ff2.jpg
https://s5.kh1.co/__image/w=650,h=488,q=100/33/338a61abec819b6e804cf37e16f25affee3ba489.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T