តាមរបាយការណ៍របស់សារព័ត៌មាន Daily Mail បានចេញផ្សាយថា ក្លឹបញញួរធំ West Ham បានចូលខ្លួនដើម្បីទិញយកខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Martin Braithwaite ក្នុងតម្លៃប្រមាណ ១៥លានផោន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្សែប្រយុទ្ធ Martin Braithwaite បានចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona ពីក្លឹប Leganes កាលពីខែកុម្ភៈ ក្នុងតម្លៃ ១៨លានផោន ក្នុងកុងត្រារយៈពេល ៤ឆ្នាំ បន្ទាប់ពីទីផ្សារដោះដូរកីឡាករត្រូវបានបិទ ប៉ុន្តែត្រូវបានគេអនុញ្ញាតឱ្យចូលរួម និងលើកលែងចំពោះការនាំចូលសម្រាប់ជំនួសកីឡាករដែលរងរបួស។
ខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាក វ័យ ២៨ឆ្នាំរូបនេះ បង្ហាញខ្លួនបានត្រឹម ៣ប្រកួតប៉ុណ្ណោះសម្រាប់ Barcelona ហើយនឹងត្រូវលក់ចេញវិញភ្លាមៗ នៅពេលដែលបាល់ទាត់នឹងវិលត្រលប់មកវិញក្រោយជួបវិបត្តិជំងឺឆ្លងជាសកលបានបញ្ចប់ ស្របពេលដែលកីឡាកររបស់ក្លឹបបានជាពីរបួស។
ក្នុងចំណោម ៣ប្រកួតឱ្យក្លឹប Barcelona អតីតខ្សែប្រយុទ្ធក្លឹប Middlesbrough រូបគេបានរួមចំណែកជួយឱ្យក្លឹបឈ្នះបាន ២ក្រកួត និងចាញ់មួយប្រកួត ក្នុងនោះរូបគេចូលលេងបានចំនួន ២១នាទីក្នុងជំនួបធំបំផុតរបស់លីគកំពូលអេស្ប៉ាញ គឺជំនួប El Clasico ដោយចាញ់ក្លឹបអធិរាជស Real Madrid ២ទល់នឹង០ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ផងដែរ៕
ប្រភព៖ Goal