អាមេរិក៖ អ្នកគ្រប់គ្រងកោះហ្គាមបាននិយាយថា អ្នកដែលគ្មានវីរុសនឹងត្រូវផ្លាស់ទៅសណ្ឋាគារឬដាក់ឱ្យនៅដាច់ដោយឡែកពីមូលដ្ឋានកងទ័ពជើងទឹក។ របាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០០ នាក់នៅលើនាវា USS Theodore Roosevelt បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីដើមសប្តាហ៍នេះ នាវិករបស់កប៉ាល់បានទទូចសុំឱ្យនាវិករបស់គាត់ភាគច្រើនឲ្យនៅដាច់ដោយ ឡែកនៅកោះហ្គាមនេះ ដើម្បីជៀសវាងការស្លាប់ពីវីរុស COVID-19។
រហូតមកដល់ពេលនេះ នាវិកពីនាវាដឹកយន្តហោះមួយនេះត្រូវបានដាក់ឲ្យចតនៅផែមូលដ្ឋានកងទ័ពជើងទឹក។ លោក Brett Crozier បានសរសេរលិខិតជូនដំណឹងទៅមន្ទីរប៉ង់តាហ្គោនដែលជាការិយាល័យកណ្តាលរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ថាការផ្ទុះឡើងនៅលើកប៉ាល់របស់គាត់គឺកើនយ៉ាងគំហុក ពីព្រោះសមាជិកនាវិកកំពុងរស់នៅក្នុងបន្ទប់ដ៏តូចចង្អៀតរបស់នាវា។
លោកបានសរសេរនៅក្នុងលិខិតចុះថ្ងៃទី ៣០ ខែមីនាថា នេះមិនមែនយុគសង្គ្រាមនោះទេ ដូច្នេះពួកយើងក៏មិនត្រូវបូជាជីវិតដើម្បីជំងឺនេះដែរ។ រដ្ឋមន្រ្តីស្តីទីនៃកងទ័ពជើងទឹកលោក Thomas Modly បានប្រាប់ MSNBC កាលពីថ្ងៃពុធថា នាវិក ១.០០០ នាក់ត្រូវបានគេយកចេញពីកប៉ាល់ ហើយមនុស្សជាច្រើនទៀតត្រូវបានគេនាំទៅកាន់ដែនកោះដើម្បីព្យាបាល ហើយអ្នកផ្សេងទៀតនឹងនៅលើទូកដើម្បីឱ្យនាវាដំណើរការ។
លោក Modly បាននិយាយថាសមាជិកនាវិកទាំងអស់នឹងត្រូវបានធ្វើតេស្តរកមើលជំងឺនេះ។ គួរបញ្ជាក់ថា នាវានេះអាចផ្ទុកមនុស្សបានរហូតដល់ ៦០០០ នាក់ ហើយលេខាធិការរូបនេះបាននិយាយថា ឧបករណ៍តេស្តរកជំងឺចំនួន ៨០០គ្រឿង អាចបានដាក់ឲ្យប្រើបាស់កាលពីសប្តាហ៍មុនហើយវានឹងត្រូវបញ្ជូនបន្ថែមទៀត។
យោងតាមកាសែតក្នុងតំបន់ Pacific Daily News បានឲ្យដឹងថាអភិបាលគ្រប់គ្រងកោះហ្គាមគឺលោកស្រី Lou Leon Guerrero បានរាយការណ៍ថាខ្លួនបានគាំទ្រការផ្លាស់ប្តូរនេះ ប៉ុន្តែវាមិនមែនជាការសម្រេចចិត្តដោយងាយៗនោះទេ។
មួយរយៈចុងក្រោយនេះ កោះហ្គាមកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺឆ្លងដ៏អាក្រក់បំផុតនៅក្នុង Micronesia ដោយមានករណីចំនួនជិត ៧០ ករណី។ ដើម្បីបងា្ករវីរុសពីការរីករាលដាលបន្ថែមទៀត នាវិកទាំងអស់ដែលបានដាក់នៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ។ ហើយពួកគេក៏នឹងមានការត្រួតពិនិត្យសុខភាពប្រចាំថ្ងៃផងដែរ៕