អ៊ីតាលី៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Juventus កីឡាករ Paulo Dybala បានប្រាប់ឲ្យដឹងថាមិត្តរួមក្រុមរបស់គេកីឡាករ Cristiano Ronaldo មិនមានប្រជាប្រិយភាពខ្លាំងនោះទេក្នុងប្រទេសអាហ្សង់ទីន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សDybala និង Ronaldo ត្រូវបានគេដឹងមានទំនាក់ទំនងយ៉ាងល្អ ក្រោយចំណាយរយៈពេលជាមួយគ្នា២រដូវកាលនៅ Juventus ខណៈ Dybala បច្ចុប្បន្នចាប់ដៃគូជាមួយ Ronaldo នៅក្លិប និងចាប់ដៃគូជាមួយ Messi នៅក្រុមជម្រើសជាតិ។
ថ្លែងនៅក្នុងបទសម្ភាសមួយអនឡាញមួយជាមួយសមាគមបាល់ទាត់អាហ្សង់ទីន Dybala បាននិយាយយ៉ាងដូច្នេះថា៖
ជាមួយគ្នានេះ Dybala ក៏បាននិយាយអំពី Messi ហើយគេក៏បានឲ្យដឹងថាគេពិបាកក្នុងការប្រជែងតំណែងលេងជាមួយ Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីឆ្នាំមុន។ Dybala បានឲ្យដឹងយ៉ាងដូចេ្នះថា៖
គួរឲ្យដឹងផងដែរថា Dybala មិនសូវមានឱកាសបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអាហ្សង់ទីននោះទេ មិនថាស្ថិតក្រោមរជ្ជកាលដឹកនាំរបស់គ្រូបង្វឹកមួយរូបណាក៏ដោយ។ ជាក់ស្ដែង គិតចាប់តាំងពីឆ្នាំ២០១៥មក Dybala ចូលលេងឲ្យប្រទេសរបស់ខ្លួនបាន២៩ប្រកួត និងរកគ្រាប់បាល់បាន២គ្រាប់ប៉ុណ្ណោះ៕
ប្រភព៖ Marca