បរទេស៖ បើគិតទៅ វាមានរយៈពេលជាង មួយខែទៅហើយ ចាប់តាំងពី Kim Kardashian និងនាង Kourtney Kardashian បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងពិធីបង្ហាញម៉ូត Balmain នៅទីក្រុងប៉ារីស ដែលទាក់ទាញចំណាប់អារម្មណ៍មិនស្ទើរ ជាមួយម៉ូតសំលៀកបំពាក់ ដ៏សែនប្លែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ម៉ូតសំលៀកបំពាក់ដែល តារារូបនេះ បានស្លៀកនោះ ឃើញថាមានភាពទាក់ទាញ ពីមហាជននោះ ត្រូវបានគេទម្លាយជា វីដេអូរបៀបក្នុងការស្លៀក និងព្យាយាមទាញ ឈុតសម្លៀកបំពាក់ ដែលមានរាងដូចពណ៌ការ៉ាមែលរបស់នាងថា វេទនាប៉ុណ្ណា។ ទន្ទឹមនឹងនេះ ជំនួយការម្នាក់ ព្យាយាមទាញខោខ្លី លើជើង របស់នាងហើយម្នាក់ទៀត កាន់សក់របស់នាង ទំរាំបានស៊កចូល ត្រូវខ្លួនរបស់នាង។
អ្វីដែលកាន់តែពិសេស និងរឹតតែភ្ញាក់ផ្អើលនោះគឺ ម៉ូតដែល Kim Kardashian បានស្លៀកមិនទាន់ បានដាក់លក់នៅតាមទីផ្សារ ដោយតម្រូវឲ្យ ដាក់ការកម្មង់ទិញតាមអនឡាយ តាមវេបសាយ ជាមួយតម្លៃរហូតទៅដល់ ក្បែរ២ម៉ឺនដុល្លារឯណោះ៕
សូមទស្សនារូបខាងក្រោម៖