ឥណ្ឌា៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា ឥណ្ឌាគឺជាប្រទេសមួយដែលមានប្រជាជនច្រើនរហូតដល់ជាង ១,៣ពាន់លាននាក់ ហើយការធ្វើចរាចរណ៍មានភាពមមាញឹក និងកកស្ទះជារៀងរាល់ថ្ងៃ ដោយបង្កឲ្យមានផ្សែងពុលអាប់អួល ប៉ះពាល់ទៅដល់សុខភាពផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ឥឡូវនេះការបំពុលបរិយាកាសនៅក្នុងប្រទេសឥណ្ឌា បានចុះកម្រិតទាបបំផុតរបស់ខ្លួន ចំពេលមានការបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ ហើយវាមានភាពផ្ទុយស្រឡះពីកម្រិតនៃផ្សែងពុលបរិយាកាសកាលពីឆ្នាំមុន។
ជាក់ស្ដែង នៅក្នុងទីប្រជុំជន Delhi នៃប្រទេសឥណ្ឌា ប្រជាជនបានភ្ញាក់ពីដំណេកយ៉ាងមានអារម្មណ៍ស្រស់ស្រាយ ដោយសម្លឹងមើលទៅកាន់ផ្ទៃមេឃពណ៌ខៀវស្រងាត់ រួមជាមួយនឹងខ្យល់អាកាសល្អទៀតផង។
ទន្ទឹមនឹងនេះដែរ សន្ទស្សន៍គុណភាពខ្យល់ (AQI) បានចង្អុលបង្ហាញពីកម្រិតក្រោម ៥០ ឬ ល្អ ដែលម្រុញឲ្យមានការអំពាវនាវទៅដល់អាជ្ញាធរ រក្សានូវកម្រិតខ្យល់អាកាសល្អបែបនេះបន្ដទៅមុខទៀត៕
សូមទស្សនារូបភាពខាងក្រោម៖