ប្រពៃណាស់! សុនខមួយក្បាល ចេះមើលថែកូនស្វាកំព្រាដូចកូនបង្កើត

//s5.kh1.co/b6/b6820fe28d973f131bcc69062c4a725206a5cb96.jpg
សង្គម

 ៣១-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

​រូបភាពស្ទើរតែមិនគួរឲ្យជឿបានបង្ហាញពីភាពស្និតស្នាលដូចម្ដាយនឹងកូនរវាងសុនខកំពុងមានផ្ទៃពោះមួយក្បាលជាមួយនឹងកូនស្វាកំព្រាដែលមានអាយុជាង ១០ ថ្ងៃប៉ុណ្ណោះ

ឥណ្ឌា៖ ​រូបភាពស្ទើរតែមិនគួរឲ្យជឿបានបង្ហាញពីភាពស្និទ្ធស្នាលដូចម្ដាយនឹងកូនរវាងសុនខកំពុងមានផ្ទៃពោះមួយក្បាលជាមួយនឹងកូនស្វាកំព្រាដែលមានអាយុជាង ១០ ថ្ងៃប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបភាព ដែលថតដោយលោក Prakash Badal អាយុ ៤៨ ឆ្នាំ ខណៈពេលដែលលោកកំពុងដើរទស្សនាក្នុងតំបន់ Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ ក៏ស្រាប់តែប្រទះឃើញកូនស្វាតូចមួយក្បាលកំពុងអោប និងប្រឡែងលេងនៅជុំវិញសត្វសុនខយ៉ាងសប្បាយរីករាយដូចជាមេបង្កើតរបស់ខ្លួនអុីចឹង។

ទន្ទឹមនឹងនេះដែរ លោក Prakash Badal បាននិយាយថា៖

កូនស្វាកំព្រានោះ មានអាយុប្រហែល ១០ ថ្ងៃប៉ុណ្ណោះ ដែលមេរបស់វាត្រូវបានគេដាក់ថ្នាំបំពុល ដោយសារបំផ្លាញដំណាំអ្នកស្រុក។

 លោក Prakash Badal 

លោកបន្ដថា៖

ខ្ញុំមានអារម្មណ៍ថា ពួកវាទាំងពីរពិតជាមានភាពស្និទ្ធស្នាលនឹងគ្នាដូចជាមេនឹងកូនអុីចឹង ទោះបីពួកវាជាសត្វប្រភេទផ្សេងគ្នាក៏ដោយ៕

 លោក Prakash Badal 
សុនខ និងកូនស្វា
សុនខ និងកូនស្វា
សុនខ និងកូនស្វា
សុនខ និងកូនស្វា
សុនខ និងកូនស្វា
សុនខ និងកូនស្វា
សុនខ និងកូនស្វា
សុនខ និងកូនស្វា
សុនខ និងកូនស្វា
សុនខ និងកូនស្វា
លោក Prakash Badal
លោក Prakash Badal
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T