ក្នុងនាមជាកីឡាករនៅ PL ដូចគ្នា Zaha សរសើរសមាជិកក្រុម Man UTD ម្នាក់នេះត្រង់ៗថា ជាកីឡាករដ៏ឆ្នើមម្នាក់

//s5.kh1.co/e5/e5ece0245923c456e538c68a3d829f4d52d6aac0.jpg
កីទ្បា

 ៣០-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Zaha បានសរសើរខ្សែការពារស្លាបស្ដាំរបស់ Man UTD កីឡាករ Aaron Wan- Bissaka ថាជាកីឡាករដ៏ឆ្នើមម្នាក់

អង់គ្លេស​៖ ខ្សែប្រយុទ្ធក្រុម Crystal Palace កីឡាករ Wilfried Zaha បានសរសើរដល់អតីតមិត្តរួមក្រុមរបស់ខ្លួនដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Manchester United ខ្សែការពារស្លាបស្ដាំ Aaron Wan- Bissaka ថាជាកីឡាករដ៏ឆ្នើមម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារស្លាបស្ដាំ Aaron Wan- Bissaka
  ខ្សែការពារស្លាបស្ដាំ Aaron Wan- Bissaka

Bissaka បានផ្លាស់មកចូលរួមជាមួយក្រុមបិសាចក្រហម កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃផ្ទេរ ៥០លានផោន (ឬប្រមាណ ៦១ដុល្លារ)។ យ៉ាងណាមិញ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer គេបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ។

​កីឡាករវ័យ២២ឆ្នាំ ជារនាំងការពារដ៏សំខាន់ម្នាក់ក្នុងក្រុម Man UTD រដូវកាលនេះ​ ហើយកាលពីប៉ុន្មានខែមុន គេត្រូវបានលោក Gareth Southgate កោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសឈុតធំ ជាលើកដំបូងថែមទៀតផង។

ក្រោយមើលឃើញពីទម្រង់លេងដ៏ល្អរបស់ Bissaka កីឡាករ Zaha បាននិយាយសរសើរគ យ៉ាងដូច្នេះថា៖

គាត់ជាកីឡាករដ៏ពូកែម្នាក់ វាពិតជាពិបាកណាស់ ក្នុងការឆ្លងកាត់គាត់។ សួរថាខ្ញុំធ្លាប់មើលគាត់លេងនៅ Man UTD ទេ? ពិតណាស់ខ្ញុំបានមើល ៣ទៅ៤ប្រកួតដែរ ហើយអ្វីដែលខ្ញុំមើលឃើញ គឺដូចគាត់ពីមុនអ៊ីចឹង។ មនុសគ្រប់គ្នាហៅគាត់ថាជា “មនុស្សពីងពាង” តាមពិតទៅពួកយើងហៅគាត់បែបនេះ ជាយូរណាស់មកហើយ គ្រាន់តែមនុស្សជុំវិញពិភពលោក ទើបតែមើលឃើញ នៅពេលដែលគាត់នៅក្លិបធំ។

  កីឡាករ Wilfried Zaha
   កីឡាករ Wilfried Zaha
   កីឡាករ Wilfried Zaha

គួរឲ្យដឹងដែរថា ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ Bissaka បង្ហាញខ្លួនឲ្យ Man UTD បាន២៦ប្រកួត ក្នុងនោះគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន ២ដង និងរក្សាសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់បាន៨ដង៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T