ចិន៖ តាមតួលេខផ្លូវការណ៍ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅប្រទេសចិនបច្ចុប្បន្នមានជាង ៣,៣០០ នាក់ និងអ្នកឆ្លងសរុបមានជាង ៨១,០០០ នាក់។ ប៉ុន្ដែ បើតាមការសនិ្នដ្ឋានរបស់ប្រជាជនរស់នៅក្នុងទីក្រុងវូហាន ដែលជាចំណុចផ្ទុះឡើងវីរុសមុនគេ បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារវីរុសនេះ អាចមានចំនួនច្រើនជាង ១០ ដងនៃចំនួនដែលអាជ្ញាធរចិនប្រកាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង អ្នកស្រុកដែលរស់នៅក្នុងតំបន់ខាងលើបានអះអាងថា វីរុសកូវីដ-១៩ បានសម្លាប់មនុស្សជាង ៤២,០០០ ក្នុងទីក្រុងវូហាន ខេត្ដហ៊ូបុី ខណៈដែលតួលេខផ្លូវការណ៍មានត្រឹមតែ ៣,១៨២ នាក់ប៉ុណ្ណោះ។ ក្នុងនោះដែរអ្នកស្រុកបានឲ្យដឹងថា កោដ្ឋដាក់ឆ្អឹងចំនួន ៥០០ ត្រូវបានគេប្រគល់ឲ្យគ្រួសារសពយកទៅធ្វើបុណ្យជារៀងរាល់ថ្ងៃ ប៉ុន្ដែកោដ្ឋនោះត្រូវរំលង ៧ ផ្ទះទើបប្រគល់មួយ។ បែបនេះមានន័យថា កោដ្ឋដាក់ឆ្អឹងចំនួន ៣,៥០០ ត្រូវប្រគល់ឲ្យក្រុមគ្រួសារសពរៀងរាល់ ២៤ ម៉ោងម្ដង។
ចំណែក ទីក្រុងតូចៗចំនួន ៣ ទៀតក្នុងទីក្រុងវូហានរួមមាន Hankou, Wuchang និង Hanyang ក៏នឹងទទួលបានកោដ្ឋនៅមុនថ្ងៃទី ៥ ខែ មេសា ផងដែរ ពោលគឺមុនពិធីបុណ្យ Qing Ming (ឆេងម៉េង) ដែលជាពិធីបុណ្យសែនផ្នូរដូនតា ដោយចំណាយពេលចំនួន ១២ ថ្ងៃទើបចែកអស់។ នេះមានន័យថា ចំនួនសរុបនឹងមានរហូតដល់ ៤២,០០០ កោដ្ឋ ស្មើនឹងចំនួនមនុស្ស ៤២,០០០ នាក់។
កម្មវិធីប្រគល់កោដ្ឋដាក់ឆ្អឹងនេះ បានធ្វើឡើងនៅពេលខេត្ដហ៊ូបុី ដែលមានប្រជាជនជាង ៥០ លាននាក់រស់នៅ មានភាពថមថយនៃការរាតត្បាតពីវីរុស និងបានបន្ធូរបន្ថយការរឹតត្បឹតផ្សេងៗបន្ទាប់ពីការជាប់គាំងជាងពីរខែមក ស្របពេលអ្នកជំងឺជាច្រើនបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
យ៉ាងណាមិញជុំវិញការអះអាងខាងលើ អ្នកស្រុកក្នុងទីក្រុងវូហានម្នាក់មាននាមត្រកូល Zhang បានប្រាប់វិទ្យុ RFA ថា៖
ម៉្យាងវិញទៀត បើតាមប្រភពដ៏ស្និទ្ធស្នាលនឹងអាជ្ញាធរក្នុងខេត្ដហ៊ូបុីបាននិយាយថា អ្នកស្រុកជាច្រើនបានស្លាប់នៅក្នុងផ្ទះខ្លួនឯង ដោយមិនបានធ្វើរោគវិនិច្ឆ័យផ្លូវការទៀតផង៕