បរទេស៖ កាលពីមួយរយៈមុន ខ្មែរឡូត ក៏បានចេញអត្ថបទដែលទាក់ទងនឹង អតីតកីឡាករបាល់ទាត់David Beckham ដែលតែងតែ ផ្តល់ក្តីស្រលាញ់ឲ្យកូនពៅ ឈ្មោះHarper ជានិច្ច ដោយឲ្យអង្គុយលើភ្លៅជានិច្ច គ្រប់ទីកន្លែងតែម្តង ដោយមិនខ្វល់ថា រូបគេ ធំពេញវ័យយ៉ាងណានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ លើកនេះ គឺខ្មែរឡូត ក៏បានចេញVersionថ្មី គឺរូបថតជាច្រើនសន្លឹករបស់លោក និងកូនស្រី ដែលរូបគាត់ គឺមិនថាទៅណា តែងតែពរកូនស្រីបណ្តូលចិត្ត ជាប់ដើមទ្រូងជានិច្ច។ ជាពិសេស បើទោះបីជាក្នុងស្ថានភាពលំបាកប៉ុណ្ណា ក៏លោក តែងតែពរកូនមិនលែងតែម្តង ដែលធ្វើឲ្យអ្នកថតរូប តាមប្រម៉ាញ់ ជាមួយនឹងសកម្មភាពដ៏កក់ក្តៅ រវាងឪពុកនិងកូនស្រី មិនឲ្យដាក់ដៃនោះទេ។
អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះ បើទោះបីជា Harper នៅពេលនេះ ធំពេញវ័យ ក៏ដោយ ក៏រូបលោក នៅតែពរមិនលែង ដែលចាត់ទុកកូនស្រីមួយនេះ ប្រៀបដូចជា ព្រះនាងតូចយ៉ាងដូច្នោះដែរ ហើយទង្វើទាំងអស់នេះ សបញ្ជាក់បានថា David ពិតជាស្រលាញ់ និងថ្នាក់ថ្នមកូនស្រី លើសពីជីវិតលោកទៅទៀត៕