នេះមុខមាត់ របស់Nichaphat ក្រោយឆ្លងជំងឺ Covid-19 រយៈពេល៨ថ្ងៃ

//s5.kh1.co/24/24a14791067b00e2c5e23d49a3da8c6bd0b0ec89.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីត្រូវសម្រាកព្យាបាល អស់រយៈពេលជាច្រើនថ្ងៃ ថ្មីៗនេះ តារាស្រី Nichaphat បានបង្ហោះរូបភាពរបស់ខ្លួន ដោយបានមកជាមួយនឹងស្នាមញញឹម យ៉ាងស្រស់ស្រាយ ព្រមទាំងបានបញ្ជាក់ពីអាការៈរបស់ខ្លួន ដែលមានភាពល្អប្រសើរជាងមុន ថែមទៀតផង

ថៃ៖ បន្ទាប់ពី បានប្រកាសថា ខ្លួនកំពុងផ្ទុក Covid-19 តារាចម្រៀងស្រីវ័យក្មេង នាង Nichaphat ក៏ទទួលបានការព្យាបាល ដាច់ដោយឡែកភ្លាមៗ ម៉្យាងវិញទៀត នៅក្នុងអំឡុងពេល នៃការព្យាបាល អស់រយៈពេលជាច្រើនថ្ងៃមកនេះ នាងក៏បានប្រាប់ពី អាការៈរបស់ខ្លួន ជារឿយៗ ដល់អ្នកគ្រប់គ្នាឲ្យបានជ្រាបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ស្រាប់តែ តារាស្រី Nichaphat បានបង្ហោះរូបភាពរបស់ខ្លួន ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យ ដោយ នាងក៏បានមកជាមួយនឹងស្នាមញញឹម យ៉ាងស្រស់ស្រាយ ព្រមទាំងបានបញ្ជាក់ពីអាការៈរបស់ខ្លួន ជាមួយនឹងសារសរសេរថា៖ 

ថ្ងៃទី ៨ ស្រស់ស្រាយល្អណាស់ អ្នករាល់គ្នាមិនបាច់បារម្មណ៍នោះទេ ស្នាក់នៅផ្ទះ ដើម្បីមានសុវត្ថិភាព។

Nichaphat

បន្ទាប់ពីបានឃើញបែបនេះហើយ បានធ្វើឲ្យហ្វេនៗជាច្រើន មានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានដឹងថា អាការៈរបស់នាង កាន់តែល្អប្រសើរជាងមុន ជាពិសេស ថែមទាំងបានលើកទឹកចិត្ត និងសង្ឃឹមថា នាងនឹងជាសះស្បើយឆាប់ៗនេះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
Nichaphat 
រូបភាព របស់ Nichaphat ដែលបានបង្ហាញពីអាការៈដ៏ល្អប្រសើរជាងមុន
រូបភាព របស់ Nichaphat ដែលបានបង្ហាញពីអាការៈដ៏ល្អប្រសើរជាងមុន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T