រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ (City Bus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ។ ការសម្រេចផ្អាកបែបនេះ ដោយអាជ្ញាធរអះអាងថា ដើម្បីទប់ស្កាត់ការឆ្លង COVID-19 នៅកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងលិខិតចុះថ្ងៃ២៦ មីនា របស់សាលាក្រុងបានបញ្ជាក់ថា៖ « ដើម្បីទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុង និងសេវាកាណូតជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍ នៃមេរោគកូវីដ១៩ បានធូរស្បើយ»។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមីនានេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន ៩៨នាក់។ អ្នកឆ្លងជំងឺកូវីដ១៩នេះ មានខ្មែរ ៣៨នាក់ ក្រៅពីនោះ ជាជនជាតិបរទេស។ ក្នុងចំណោមអ្នកឆ្លង ៩៨នាក់ខាងលើ មានអ្នកជាសះស្បើយ ចំនួន ១១នាក់ហើយ។
ជាការកត់សម្គាល់ ក្រៅពីផ្អាកសេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូត រដ្ឋាភិបាលកន្លងមក បានតម្រូវឲ្យមន្ត្រីពាក់ព័ន្ធបិទ សាលារៀន ព្រមទាំងកន្លែងកម្សាន្តនានាដូចជាបៀរហ្កាឌិន KTV និងរោងភាពយន្តនានានៅទូទាំងប្រទេស ដើម្បីកុំឲ្យមានការជួបជុំព្រោះអាចនាំឲ្យមានករណីរាលដាលកើនឡើង៕