សោកស្ដាយ! យុវតីម្នាក់នេះ មានផ្ទុកវីរុសកូវីដ-១៩ បានស្លាប់ក្នុងមន្ទីរពេទ្យ បន្ទាប់ពីធ្វើអត្តឃាត ព្រោះតែហេតុផលទាំងនេះ…!

//s5.kh1.co/e5/e51b00f0600892c4ac4eaeb720fb5a535265426c.jpg
សង្គម

 ២៧-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យុវតីដ៏ស្រស់ស្អាតមួយរូបឈ្មោះថា Emily Owen វ័យ១៩ឆ្នាំ មកពីទីប្រជុំជន King’s Lynn មានផ្ទុកវីរុសកូវីដ-១៩ បានស្លាប់ក្នុងមន្ទីរពេទ្យ បន្ទាប់ពីធ្វើអត្តឃាត។

អង់គ្លេស៖ យុវតីដ៏ស្រស់ស្អាតមួយរូបឈ្មោះថា Emily Owen វ័យ១៩ឆ្នាំ មកពីទីប្រជុំជន King’s Lynn មានផ្ទុកវីរុសកូវីដ-១៩ បានស្លាប់ក្នុងមន្ទីរពេទ្យ បន្ទាប់ពីធ្វើអត្តឃាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Emily ជាមនុស្សម្នាក់ពោរពេញទៅដោយភាពរីករាយ និងមានមន្ដស្នេហ៍ ហើយនាងក៏មានជំងឺប្រចាំកាយផងដែរ គឺជំងឺផ្លូវចិត្ត និងមានភាពភ័យខ្លាចក្នុងការប្រាស្រ័យទាក់ទងមនុស្សជុំវិញខ្លួន។

គ្រួសាររបស់នាង Emily បានឲ្យដឹងដែរថា នាង Emily មិនអាចទ្រាំទ្រនឹងការរស់នៅដាច់ដោយឡែកបានឡើយ ខណៈផែនការនាៗដែលនាងបានគ្រោងទុកត្រូវបានលុបចោល និងត្រូវនៅតែម្នាក់ឯងក្នុងមន្ទីរពេទ្យទៀត ពោលគឺនាងខ្លាចភាពឯកាតែម្ដង។ ហើយនេះជាហេតុ បណ្ដាលឲ្យនាងសម្រេចចិត្តធ្វើអត្តឃាតនៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យទី២២ ខែមីនាកន្លងទៅនេះ។

ហើយមុនប៉ុន្មានថ្ងៃដែលនាង Emily ស្លាប់ នាងក៏បានផ្ដាំទៅមនុស្សជាទីស្រលាញ់របស់នាងដែរថា មនុស្សជាច្រើននឹងស្លាប់ដោយការធ្វើអត្តឃាតក្នុងកំឡុងពេលវីរុសកូវីដ-១៩កំពុងរាតត្បាត ជាងស្លាប់ដោយសារវីរុសនេះទៅទៀត។

យ៉ាងណាមិញ ដោយសារតែនាង Emily កាលនៅមានជីវិតធ្លាប់ស្ម័គ្រចិត្តចូលរួមជួយអ្នកមានទុក្ខលំបាក មហាជននៅលើបណ្ដាញសង្គមអុីនធឺណេតក៏បានបង្កើតគេហទំព័រមួយ ដើម្បីរៃអង្គាសប្រាក់ក្រោមពាក្យស្លោក «ការចងចាំរបស់ Emily» ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Emily កាលនៅមានជីវិត
នាង Emily កាលនៅមានជីវិត
នាង Emily កាលនៅមានជីវិត
នាង Emily កាលនៅមានជីវិត
នាង Emily កាលនៅមានជីវិត និងបងស្រីរបស់នាង
នាង Emily កាលនៅមានជីវិត និងបងស្រីរបស់នាង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T