បរទេស៖ ដោយសារតែ ទឹកចិត្តស្រលាញ់ និងការបារម្ភចំពោះកូន គ្រាន់តែលឺថា សាលារៀនរបស់ Maddox នៅប្រទេសកូរ៉េ បានបិទភ្លាម Angelina Jolie ក៏ប្រញាប់នាំ កូនប្រុសច្បង ត្រឡប់មកផ្ទះ នៅឯ សហរដ្ឋអាមេរិកវិញ ភ្លែត តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ ប្រទេសកូរ៉េគឺជា ប្រទេសមួយ ដែលត្រូវបានគេដឹងថា មានចំនួន អ្នកផ្ទុកមេរោគ និងស្លាប់ច្រើន ដូច្នេះដើម្បីការពារ ការរាលដាលបន្ថែម និងដើម្បីធានាពី សុវត្ថិភាពរបស់សិស្សគ្រប់គ្នា ទើបរដ្ឋាភិបាល នៃប្រទេសកូរ៉េ បានសម្រេចចិត្តបិទសាលា។
យោងតាមព័ត៌មានចុងក្រោយ ពីអ្នកដែលជិតស្និត បានឲ្យដឹងថា កូនប្រុសច្បងរបស់ Angelina Jolie បានត្រឡប់ទៅផ្ទះ នៅឯសហរដ្ឋអាមេរិក វិញហើយ បន្ទាប់ពីសកលវិទ្យាល័យYonsei ក្នុងទីក្រុងសេអ៊ូល ត្រូវបានបិទ ពីព្រោះតែការរីករាលដាល ខ្លាំងពេកនៃ វីរុសCOVID-19។
យ៉ាងណាមិញ បើទោះបីជាបច្ចុប្បន្ន សហរដ្ឋអាមេរិកបាន ក្លាយជាប្រទេស ដែលមាន ចំនួនអ្នកផ្ទុកមេរោគ ច្រើនជាងគេទីបី នៅលើពិភពលោកក៏ដោយក៏ Maddox នៅតែត្រលប់មកផ្ទះវិញ ជាមួយម្តាយ និងប្អូនៗដែរ។ ពីព្រោះអ្នកម្តាយរូបនេះ មិនទុកចិត្តឲ្យ កូនប្រុសរបស់ខ្លួន ស្នាក់នៅប្រទេសកូរ៉េ តែម្នាក់ឯង និងដើម្បីបាន មើលថែយកចិត្តទុកដាក់លើ កូនៗទាំងអស់ ដោយខ្លួនឯងផ្ទាល់ផងដែរ៕