គិតមកត្រឹមពេលនេះ អាមេរិកគឺជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក

//s5.kh1.co/49/49b35677e7692f7cf52d4507e5952c6b32c77e8f.jpg
សង្គម

 ២៧-មីនា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ ១,២០០ នាក់ ដោយសារជំងឺកូវីដ-១៩។

អាមេរិក៖ ឥឡូវនេះ សហរដ្ឋអាមេរិកមានករណីនៃការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ច្រើនជាងប្រទេសដទៃទៀត ដែលមានការធ្វើតេស្ដវិជ្ជមានចំនួន ៨៣,៥០០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមតួលេខចុងក្រោយបង្អស់ ដែលត្រូវបានប្រកាសដោយសាកលវិទ្យាល័យ Johns Hopkins University សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន (៨១,៧៨២ ករណី) និងអ៊ីតាលី (៨០,៥៨៩ ករណី)។ ប៉ុន្ដែសហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ ១,២០០ នាក់ ដោយសារជំងឺកូវីដ-១៩ ដោយតួលេខនេះស្ថិតនៅពីក្រោយប្រទេសចិន (៣,២៩១ នាក់) និងអ៊ីតាលី (៨,២១៥ នាក់)។

ប្រភព BBC៖ ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក
ប្រភព BBC៖ ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិក

ព្រឹត្ដិការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅពេលដែល លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្យាករណ៍ថា ប្រទេសជាតិនឹងវិលត្រឡប់ទៅភាពប្រក្រតីវិញ ក្នុងពេលឆាប់ៗនេះ។

អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថា ការធ្វើតេស្ដរកវីរុសឆ្លងថ្មីនេះ ត្រូវបានរកឃើញនៅគ្រប់ ៥០ រដ្ឋ ហើយការធ្វើតេស្ដជាង ៥៥២,០០០ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T