បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងដ៏ល្បីល្បាញ Taylor Swift បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនម្នាក់ មានភាពត្រេកអរជាពន់ពេក បន្ទាប់ពី នាងបានផ្ញើរប្រាក់ចំនួន ៣០០០ដុល្លារ ដល់គេ ដើម្បីជួយចំណាយ សម្រាប់ការលំបាកទាក់ទង នឹងជំងឺឆ្លង ពេលនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ Samantha Jacobson គឺជាអ្នកគាំទ្ររបស់ Taylor ដែលធ្វើការ Disney World ក្នុង Orlando រដ្ឋ Fla ដែលបានបាត់បង់ការងារ យ៉ាងហោចណាស់ ៣០ថ្ងៃ បន្ទាប់ពី បានអ្នកគ្រប់គ្រង ត្រូវបានបិទផ្អាកបណ្តោះអាសន្ន ដោយសារតែ ជំងឺរាតត្បាត អំឡុងពេលនេះ។
កាលកន្លងទៅ ហ្វេនម្នាក់នេះ បានបង្ហោះការសរសេរ កាលពីថ្ងៃអង្គារ ថានាង ពិតជាត្រូវការជំនួយ ដោយសារការរាតត្បាតពី ជំងឺផ្លូវដង្ហើម កូវីដ១៩ ទើបប្រភពចំណូល របស់នាងតែមួយគត់ ត្រូវបានផ្អាក និងបិទយ៉ាងតិច ចំនួនមួយខែពេញ ទើបនាងគ្មានការងារធ្វើ គ្មានប្រាក់ សំរាប់បង់ វិក័យប័ត្រ ក្នុងអំឡុងពេលលំបាកមួយនេះ។ ដោយមិនអាចឈរឱបដៃមើលបាន តារាចម្រៀង Taylor បានផ្ញើរប្រាក់ឲ្យភ្លាមៗ ធ្វើឲ្យអ្នកក្នុងបណ្ដាញសង្គម មានភាពភ្ញាក់ផ្អើល និងសរសើរពីទឹកចិត្ត ដ៏ប្រពៃគ្រប់គ្នា៕
សូមទស្សនារូបខាងក្រោម៖