ឥណ្ឌូនេស៊ី៖ "ថ្ងៃនៃភាពស្ងប់ស្ងាត់" របស់កោះបាលីកាន់តែស្ងប់ស្ងាត់ជាងធម្មតានៅឆ្នាំនេះ ដោយសារការភ័យខ្លាចនៃជំងឺឆ្លង Covid-១៩ បានជំរុញឲ្យអាជ្ញាធរកាត់បន្ថយការប្រារព្ធពិធីប្រចាំឆ្នាំ ដែលមើលឃើញថាកោះភាគច្រើននៅក្នុងប្រទេសឥណ្ឌូនេស៊ីជិតឈានដល់កម្រិតអាសន្នមួយហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីបុណ្យនេះត្រូវបានគេស្គាល់ឈ្មោះថា Nyepi ដោយហៅអ្នកស្រុកឲ្យស្នាក់នៅផ្ទះ ២៤ ម៉ោង ហើយសញ្ជឹងគិតពិចារណាអំពីទង្វើរខ្លួនឯងកន្លងមក។
ការហោះហើរ និងការតភ្ជាប់អ៊ីធឺណិតត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ខណៈពេលដែលកន្លែងទាក់ទាញភ្ញៀវទេសចរ មួយនេះត្រូវបានបិទដើម្បីទុកពេលវេលាសម្រាប់ការធ្វើសមាធិ និងការស្វែងយល់បន្ថែម។
ប៉ុន្តែការអបអរសាទរដែលត្រូវបានកត់សម្គាល់នៅថ្ងៃពុធជាធម្មតាត្រូវបានធ្វើឡើងដោយក្បួនដង្ហែរតាមដងផ្លូវ ដែលមានផ្កាចម្រុះពណ៌ដែលគេស្គាល់ថា Ogoh-Ogoh ដែលក្រោយមកត្រូវបានដុត ហើយនេះគឺតំណាងឲ្យការបង្កើតឡើងវិញ និងការបន្សុទ្ធមនុស្ស។
ព្យុហយាត្រាត្រូវបានគេរៀបចំឡើងយ៉ាងហ្មត់ចត់នៅល្ងាចថ្ងៃអង្គារ ដោយសារការភ័យខ្លាចនៃការរីករាលដាលនៃវីរុសដ៏សាហាវនេះ ខណៈដែលអាជ្ញាធរក៏បានអំពាវនាវឲ្យមានការប្រារព្ធពិធីដែលទាក់ទងនឹងគូស្វាម៉ីភរិយាថើបគ្នាផងដែរ។
វិធានការណ៍ដែលត្រូវនៅឃ្លាតឆ្ងាយពីគ្នាបានដាក់ចេញសម្រាប់ពិធីប្រពៃណីមួយចំនួនដែលបានបន្តអនុវត្តន៍ ហើយមានមនុស្សជាច្រើនបានផ្តល់ការសង្ឃឹមថានឹងអាចទប់ស្កាត់ជម្ងឺ Covid-១៩ នេះបាន។
អ្នករៀបចំកម្មវិធី Nyepi លោក Cokorda Putra Wisnu Wardana និយាយថា“ យើងសង្ឃឹមថាសកលលោកនឹងជួយការពារមនុស្សពីការផ្ទុះឡើងនៃជម្ងឺរាត្បាតនេះ”។ លោកបានបន្ថែមថា“ ការផ្តល់ជូននឹងត្រូវដាក់ក្នុងទន្លេដើម្បីបង្ហាញពីបំណងប្រាថ្នារបស់យើងថា រាល់ជម្ងឺ មេរោគ និងអ្វីៗដែលធ្វើឲ្យយើងភ័យខ្លាចនឹងត្រូវរលាយបាត់បង់”។
សម្រាប់អ្នកស្រុកកោះបាលីឈ្មោះ Dwi Antara បាននិយាយថា ការភ័យខ្លាចវីរុសបានបង្អាក់វិស័យ ទេសចរណ៍សំខាន់ៗរបស់កោះនេះ។ យុវជនវ័យ ២៤ ឆ្នាំរូបនេះបាននិយាយថា“ វាមានភាពខុសប្លែកគ្នានៅឆ្នាំនេះ។” “ ជាទូទៅវាសប្បាយណាស់ វាមិនមានអារម្មណ៍ដូចជា Nyepi ទេ”។
ឥណ្ឌូណេស៊ី ជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាង ៨០% នៃចំនួនប្រជាជននៅកោះបាលី ហើយត្រូវបានគេស្គាល់ថាជាហិណ្ឌូសាសនិកដែលបានកំពុងប្រតិបត្តិសាសនាក្នុងតំបន់៕