ឈៀងម៉ៃ៖ ខេត្តឈៀងម៉ៃបានរងការវាយប្រហារដោយកម្រិតនៃការបំពុលបរិយាកាស ដែលមិនធ្លាប់មានកាលពីថ្ងៃពុធ ខណៈដែលភ្លើងឆេះព្រៃកាន់តែខ្លាំងបានបញ្ជូនកម្រិត PM២.៥ ក្នុងតំបន់ខ្លះរហូតដល់ ៥៩២ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (ug / m3) ដែលស្ទើរតែ ១២ ដងលើសកម្រិតសុវត្ថិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្រិត PM២.៥ នៃធូលីដែលអាចបណ្តាលឲ្យសួតមានបញ្ហា និងបណ្តាលឲ្យមានជំងឺសរសៃឈាម នៅសាខា Mae Hia នៃសាកលវិទ្យាល័យឈៀងម៉ៃបានកើនឡើងដល់ ៥៩២ មីក្រូក្រាមក្នុមួយ ម៉ែត្រគូប និងនៅសាលារៀនមួយនៅក្នុងស្រុក Hang Dong បានកើនឡើងដល់ ៣២១ មីក្រូក្រាមក្នុងមួយម៉ែត្រគូប នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលទិន្នន័យអាកាសធាតុនៃសាកលវិទ្យាល័យ ឈៀងម៉ៃដែលហៅកាត់ថា (CMU-CCDC) ដែលជាបណ្តាញត្រួតពិនិត្យខ្យល់ដ៏ពេញនិយមបំផុតដែលប្រើប្រាស់ដោយប្រជាជនក្នុងតំបន់។
បណ្តាញ CMC-CCDC ប្រមូលទិន្នន័យដែលមានគុណភាពខ្យល់ពីឧបករណ៍ត្រួតពិនិត្យខ្យល់ដែលបង្កើតឡើងនៅកម្រិតសហគមន៍នៅទូទាំងខាងជើងនៃខេត្តនេះ។ ប្រព័ន្ធនេះផ្តល់នូវវិធានការណ៍នៃការបំពុលបរិយាកាសតាមពេលវេលាជាក់ស្តែង ព្រោះវានៅជិតប្រភពកខ្វក់ខណៈប្រព័ន្ធត្រួតពិនិត្យខ្យល់គ្រប់គ្រងដោយនាយកដ្ឋានត្រួតពិនិត្យការបំពុលបរិស្ថាន (PCD) ផ្តល់នូវមធ្យមភាគក្នុងរយៈពេល ២៤ ម៉ោង។ កម្រិតសុវត្ថិភាពរបស់ប្រទេសថៃសម្រាប់ PM២.៥ មានកម្រិត ៥០មីក្រូក្រាមក្នុងមួយ ម៉ែត្រគូប ខណៈដែលអង្គការសុខភាពពិភពលោកបានកំណត់វានៅ ២៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ។
លោក Komsan Suwan-ampa អភិបាលរងខេត្តឈៀងម៉ៃបានមានប្រសាសន៍ថា ទោះបីភ្លើងឆេះព្រៃ គឺជាបញ្ហារ៉ាំរ៉ៃអស់រយៈពេលជាងមួយទសវត្សរ៍ក៏ដោយក៏ស្ថានភាពនៅឆ្នាំនេះមានសភាពធ្ងន់ធ្ងរដែរ ពីព្រោះអគ្គីភ័យបានឆាបឆេះនៅតាមតំបន់ដែលមិនអាចចូលបានដោយក្រុមពន្លត់អគ្គីភ័យនិងអ្នកស្ម័គ្រចិត្ត។
លោក Komsan បាននិយាយថាអគ្គិភ័យបានឆាបឆេះកាលពីម្សិលមិញនៅឧទ្យានជាតិ Doi Suthep-Pui ក្នុងស្រុក Hang Dong ដែលត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្រ។ ជាមួយគ្នានេះដែរ ត្រួតពិនិត្យអគ្គិភ័យបានរាយការណ៍ថា មានទីតាំងចំនួន ២១៨ នៅក្នុងស្រុកចំនួន ១៨ ក្នុងខេត្តឈៀងម៉ៃត្រូវបានរកឃើញដោយទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យានិងអវកាស (GISTDA)។
លោក Pralong Dumrongthai អគ្គនាយក PCD បាននិយាយថា នៅពេលដែលភ្លើងឆេះព្រៃនៅ ភាគខាងជើងនៅតែបន្តកើនឡើងដោយសារតែការដុតបំផ្លាញ និងការបំពុលពីភ្លើងឆេះព្រៃដែលនាំឲ្យ PM២.៥ និង PM១០ នឹងបន្តបំពុលខ្យល់។ លោកបានបន្ថែមថាស្ថានីយ៍ត្រួតពិនិត្យការបំពុលចំនួន ៦ បានរកឃើញកម្រិតគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់របស់ពួកគេ។
ប្រព័ន្ធត្រួតពិនិត្យខ្យល់អាកាស PCD បានបង្ហាញពីកម្រិតបំពុលដ៏គួរឲ្យព្រួយបារម្ភកាលពីម្សិលមិញ។ ឧទាហរណ៍កម្រិត PM២.៥ នៅតំបន់ដូ Doi Suthep ត្រូវបានវាស់នៅ ២៣៤ មីក្រូក្រាមក្នុងមួយ ម៉ែត្រគូប និង ២១២ មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅស្រុក Chiang Dao៕